ព័ត៌មានជាតិ
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៤៣នាក់ ត្រូវបាន.ឃា.ត់.ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើស.គ្រឿ.ង.ញៀ.ន
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា…
Read More » -
អាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងជួយសង្គ្រោះនារីវ័យក្មេងម្នាក់ ដែលបាននិងកំពុងចាញ់បោកគេនៅឯប្រទេសចិន (មេខ្យល់យកទៅលក់ ដោយកុហក់ថាយកទៅធ្វើការ)
អាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងជួយសង្គ្រោះនារីវ័យក្មេងម្នាក់ ដែលបាននិងកំពុងចាញ់បោកគេនៅឯប្រទេសចិន (មេខ្យល់យកទៅលក់ ដោយកុហក់ថាយកទៅធ្វើការ)។ បច្ចុប្បន្ននាងកំពុងតែជាប់ឃុំនៅក្នុងផ្ទះរយៈពេល ៦ខែហើយ។ ករណីនេះអាជ្ញាធរខេត្តត្បូងឃ្មុំ បានអះអាងថា កំពុងចាត់ឱ្យស្នងការនគរបាលខេត្ត សហការនឹងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ ស្រាវជ្រាវជាបន្ទាន់ហើយ ដើម្បីជួយសង្គ្រោះនាងឱ្យបានត្រឡប់មកកម្ពុជាវិញ៕
Read More » -
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លង អគារទីចាត់ការសាលាបឋមសិក្សាស្វាយបូ
ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្រុកស្វាយអន្ទរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លង អគារទីចាត់ការសាលាបឋមសិក្សាស្វាយបូព្រឹក្ស០១ខ្នង ៦បន្ទប់ អគារមណ្ឌលសុខភាពឃុំជាខ្លាង០១ខ្នង និងសមិទ្ធផលនានា នៅវត្តស្វាយបូព្រឹក្ស ស្ថិតនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត…
Read More » -
ប្រសាសន៍ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន យើងរួមគ្នាធ្វើអ្វីៗដែលមានប្រយោជន៍ដល់ជាតិនិងប្រជាជន
ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំមន្រ្តីក្រោមឱវាទ និង សហការជាមួយ ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបោសសំអាត ព្រៃល្បោះមានដូចជា ត្រែង ស្បូវ ស្មៅ កូនឈើដុះ និង សំរាម…
Read More » -
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម
នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រៃវែង។ ក្រោយពីបញ្ចប់ជំនួប…
Read More » -
នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន
នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ខេត្តព្រៃវែង៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តព្រៃវែង ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជាពិសេសសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន…
Read More » -
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំទ្វេភាគីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…
Read More » -
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសការតែងតាំងមន្ត្រីរាជការ ជាអភិបាលរងក្រុងស្រុក និងនាយករដ្ឋបាលស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសតែងតាំងមន្ត្រីរាជការចំនួន៩រូប ជាអភិបាលរងស្រុកក្រុង និងជានាយករដ្ឋបាលស្រុកថ្មពួក។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំក្រុងស្រុកឃុំសង្កាត់ មន្ត្រីពាក់ព័ន្ធ៦៩០នាក់។ លោក អ៊ុំ រាត្រី…
Read More » -
រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាក្រុង-ស្រុក អនុវត្តតាមសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។…
Read More » -
ស្នងការខេត្តបន្ទាយមានជ័យ បំភ្លឺជុំវិញករណីក្មេងស្ទាវដេញកាប់គ្នានៅក្រុងប៉ោយប៉ែតធ្វើឱ្យផ្អើលថ្ងៃទិវាវប្បធម៌ជាតិ ថាជារឿងចាស់
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន!នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះមានអាខោនហ្វេសប៊ុកឈ្មោះ ABA8 ចុះ ផ្សាយថា “ប៉ោយប៉ែតសាហាវណាស់ ចូលដល់ក្នុងផ្ទះម៉ង” និងអាខោនឈ្មោះ Everybody ចុះផ្សាយថា…
Read More »