រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសការតែងតាំងមន្ត្រីរាជការ ជាអភិបាលរងក្រុងស្រុក និងនាយករដ្ឋបាលស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសតែងតាំងមន្ត្រីរាជការចំនួន៩រូប ជាអភិបាលរងស្រុកក្រុង និងជានាយករដ្ឋបាលស្រុកថ្មពួក។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំក្រុងស្រុកឃុំសង្កាត់ មន្ត្រីពាក់ព័ន្ធ៦៩០នាក់។
លោក អ៊ុំ រាត្រី បានថ្លែងថា ខេត្តបន្ទាយមានជ័យ បានប្រកាសការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការរួមមាន៖
*ទី១៖ លោក នង ធឿន ត្រូវបានឲ្យមកបម្រើការងារក្នុងរដ្ឋបាលខេត្ត
*ទី២៖ លោក ហែម ណារិន មកបម្រើការងារនៅរដ្ឋបាលខេត្ត
*ទី៣៖ លោក ផន ផាវុធ មកបម្រើការងារនៅរដ្ឋបាលខេត្ត
*ទី៤៖ លោក ពិន សេងហាប់ មកបម្រើការងារជាអភិបាលរងក្រុងសិរីសោភ័ណ
*ទី៥៖ លោកស្រី កែវ ចិន្តាមុនី មកបម្រើការងារជាអភិបាលរងស្រុកភ្នំស្រុក
*ទី៦៖ លោក សំរិទ្ធ អប់ មកបម្រើការងារនៅរដ្ឋបាលខេត្ត
*ទី៧៖ លោក យង់យឺន មកបម្រើការងារនៅរដ្ឋបាលខេត្ត
*ទី៨៖ លោក វ៉ាន ស៊ីញ៉ា មកបម្រើការងារជាអភិបាលរងស្រុកមង្គលបូរី
*ទី៩៖ លោក វិញ រស្មី មកបម្រើការងារនៅស្រុកព្រះនេត្រព្រះ។
ដោយឡែកមន្ត្រីរាជការចំនួន៥រូប ត្រូវបានតែងតាំងជាអភិបាលរងក្រុងស្រុក រួមមាន៖
*ទី១៖ លោក សួន ម៉ៅ ឲ្យមកបម្រើការងារជាអភិបាលរងស្រុកព្រះនេត្រព្រះ
*ទី២៖ លោក ភួន ឡាំហ៊ីញ ឲ្យបម្រើការងារជាអភិបាលរងស្រុកភ្នំស្រុក
*ទី៣៖ លោក មឿង ផល្នេខ ឲ្យបម្រើការងារជាអភិបាលរងស្រុកអូរជ្រៅ
*ទី៤៖ លោក ប៉ុក ស៊ីវ៉ន ឲ្យមកបម្រើការងារជាអភិបាលរងស្រុកអូរជ្រៅ
*ទី៥៖ លោក មេត ហៀត ឲ្យមកបម្រើការងារជាអភិបាលរងស្រុកថ្មពួក។ ចំណែក៣រូបទៀត ជានាយករដ្ឋបាលស្រុកថ្មពួក។
មន្ត្រីរាជការទាំង៩រូប បានធ្វើការប្តេជ្ញាចិត្តថា
*គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
*គោរព និងអនុវត្តឲ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់រដ្ឋបាលខត្ត
*ប្តេជ្ញាចិត្តខិតខំ បំពេញនូវតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាមន្ត្រីរាជការឲ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើបានប្រគល់ជូន
*ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹង និងរឹតចំណងសាមគ្គីភាពឲ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាពផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុត ក្នុងការរួមចំណែកកសាងអង្គភាពឲ្យបានរឹងមាំបន្ថែមទៀត។
លោក អ៊ុំ រាត្រី បានដាស់តឿនមន្ត្រីទាំងអស់ ដែលចូលកាន់មុខតំណែងជាអភិបាលរងក្រុងស្រុក ត្រូវខិតខំដោះស្រាយរាល់បញ្ហា និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបានល្អ ធ្វើឲ្យខេត្តបន្ទាយមានជ័យ ទទួលបានការរីកចំរើន និងត្រូវសហការគ្នាឲ្យបានល្អជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា ក្នុងក្រុងស្រុកក្នុងការដោះស្រាយរាល់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី បានចូលរួមអបអរសាទរចំពោះមន្ត្រីបានចូលកាន់មុខដំណែងថ្មី។ លោកសង្ឃឹមថា មន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទទាំងអស់ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនខេត្តបន្ថែមទៀត៕