ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន​រៀបចំ​ធ្វើ​តេស្ត​រកសារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារ​នៅ​ក្នុង​រដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាក្រុង-ស្រុក អនុវត្តតាម​សេចក្ដី​ណែនាំ​របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការធ្វើតេស្ត​រក​សារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាព​នយោបាយ​ដ៏​សំខាន់របស់រាជ រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព​ការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំង​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ និងមន្ត្រីរាជការស៊ីវិល។

សូមបញ្ជាក់ថា ការធ្វើតេស្តលើមន្ត្រីរាជការទាំងអស់ ដែលមាននៅក្នុងក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សា​ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការ ស៊ីវិលសា លាក្រុង-ស្រុក មន្ត្រី​ជាប់​កិច្ច​សន្យា​សាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុបចំនួន៣៦៩នាក់ ស្រី១២៣នាក់។ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុប២៤៧នាក់ ស្រី១០០នាក់ ជាលទ្ធផល អវិជ្ជាមានទាំងអស់៕

 

Related Articles

Back to top button