ព័ត៌មានជាតិ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម
![](http://fbrtvhotnews.com/wp-content/uploads/2024/03/inbound5622666024328255759-780x450.jpg)
នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រៃវែង។
ក្រោយពីបញ្ចប់ជំនួប ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត Santo Darmosumarto និងសហការី បានអញ្ជើញទៅទស្សនកិច្ចនៅទីតាំងមួយចំនួន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ ក្នុងខេត្តព្រៃវែង រួមមាន÷
១-ទស្សនាសង្វាក់ផលិតកម្មនៅរោងម៉ាស៊ីនកិនស្រូវ ស្រុកស្វាយអន្ទរ
២-ទស្សនាចម្ការអំពៅ ស្ថិតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ
៣-កសិដ្ឋានវារីវប្បកម្ម ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍។