ព័ត៌មានជាតិ

ប្រសាសន៍ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន យើងរួមគ្នាធ្វើអ្វីៗដែលមានប្រយោជន៍ដល់ជាតិនិងប្រជាជន

 

ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំមន្រ្តីក្រោមឱវាទ និង សហការជាមួយ ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបោសសំអាត ព្រៃល្បោះមានដូចជា ត្រែង ស្បូវ ស្មៅ កូនឈើដុះ និង សំរាម ដែលមានតាមដងផ្លូវជាតិលេខ៥ ដើម្បីកែប្រែមុខមាត់ ទីក្រុងប៉ោយប៉ែត អោយមានបរិយាកាសល្អបរិសុទ្ធ សោភ័ណ្ឌភាព ដ៏ស្រស់ស្អាត គ្មានសំរាម និងក្លាយជាទីក្រុងគួរអោយចង់រស់នៅ ប្រកបដោយ ផាសុខភាព ។

សកម្មភាពនៃការបោសសំអាតនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ ចាប់ពីចំនុចរង្វាន់៥៨ ប្រសព្វគ្នារវាងផ្លូវជាតិលេខ៥ ទៅដល់ផ្សារកណ្តាលនៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រួមជាមួយក្រុមការងារ បាន សំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាសម្អាតបរិស្ថានឲ្យស្អាតល្អ ជាពិសេស សូមកុំយកសំរាមទៅចោលពាសវាលពាសកាលតទៅទៀត ដោយរួមគ្នា សំអាត ឬទុកដាក់សំរាម ក្នុងធុង សំរាម អោយមានរបៀបរយ ដើម្បីរួមគ្នា ធ្វើអោយទីក្រុងមួយនេះ គ្មានសំរាម ហើយមានតែ ខ្យល់អាកាសល្អបរិសុទ្ធ សោភ័ណ្ឌភាពស្អាត និង ផាសុខភាព ។

តាមការសង្កេត បានអោយឃើញថា ចាប់តាំងពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានវត្តមាន នៅក្រុងប៉ោយប៉ែត គឺឯកឧត្តមបណ្ឌិត តែងតែយកចិត្តទុកដាក់ ទាំងការងារអភិវឌ្ឍន៍ សុខសុវត្ថិភាព សុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ផងដែរ៕

Related Articles

Back to top button