ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំទ្វេភាគីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ភូមិប៉ាក់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គកុងស៊ុលកម្ពជាប្រចាំខេត្តស្រះកែវ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក លោកស្រី
ប្រធាន -ក្រុង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។អនុប្រធាន មន្ទីរ ស្ថាប័នពាក់ អភិបាលស្រុក

អាជ្ញាធរកម្ពុជា-ថៃ បានប្តេជ្ញារួមគ្នា ពង្រឹងទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យរវាងខេត្តទាំងពីរ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ ព្រំដែនកម្ពុជា-ថៃ របស់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អ ប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពខេត្តយើងទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តរាល់គម្រោងផែនការ និងសកម្មភាពទាំងអស់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងខេត្តទាំងពីររួមមាន ៖ ១-វិស័យពាណិជ្ជកម្មព្រំដែន
២-វិស័យកសិកម្ម ៣-វិស័យសុខាភិបាល ៤-វិស័យថែរក្សាបរិស្ថាន ៥-វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ៦-វិស័យអប់រំយវជន និងកីឡា
៧-រួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន ៨-រួមគ្នាជួយសង្គ្រោះពលរដ្ឋពេលជួបញ្ហា៕

Related Articles

Back to top button