ព័ត៌មានអន្ដរជាតិ
-
អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៊ួអាបេទទួលមរណភាពហើយ បន្ទាប់ពីការធ្វើឃាតពីខ្មាន់កំាភ្លើងនៅក្នុងទីក្រុងណារ៉ា ភាគខាងលិចជប៉ុន
ជប៉ុន៖ អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៊ួអាបេ បានទទួលមរណភាពហើយ បន្ទាប់ពីទទួលរងនូវការបាញ់ប្រហារដោយខ្មាន់កំាភ្លើង អំឡុងពេលដែលរូបលោកឈរថ្លែងសុន្ទរកថា នៅក្នុងពិធីឃោសនាបោះឆ្នោតសភាជាន់ខ្ពស់នៅឯដែនដីណារ៉ាភាគខាងលិចប្រទេសជប៉ុននៅថ្ងៃសុក្រ ទី៨ ខែកក្កដាឆ្នំា២០២២នេះ។ ដោយយោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិនានាបានឱ្យដឹងថា ក្រោយពីការបាញ់ប្រហារដោយខ្មាន់កំាភ្លើងមិនដល់ប៉ុន្មានម៉ោងប៉ុណ្ណោះលោកបានទទួលមរណភាព បើទោះបីជាមានការព្យាយាមជួយសង្គ្រោះអាយុជីវិតរបស់លោកគ្រប់មធ្យោបាយតាមលក្ខណៈវេជ្ជសាស្រ្តបែបណាក៍ដោយ។ អតីតនាយករដ្ឋមន្រ្តីរូបនេះបានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ។ ដោយឡែក បើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនឯណោះវិញ បានឱ្យដឹងបន្ថែមទៀតថា លោកស៊ីនហ្សូអាបេបានស្លាប់នៅក្នុងបន្ទប់សង្គ្រាះបន្ទាន់ក្នុងទីក្រុង Nara បន្ទាប់ពីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រាះរូបលោកអស់រយៈពេលជាច្រើនម៉ោងរួចមក ក្រោយពីបានរងរបួសយ៉ាងធ្ងន់ធ្ងរចេញពីការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមួយរូបកាលពីពេលព្រឹកព្រលឹមថ្ងៃស្រុកនេះ…
Read More » -
យោធារុស្ស៊ីនិយាយថា ខ្លួនបានវាយកំទេចប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាស (HIMARS) របស់អ៊ុយក្រែនចំនួន២គ្រឿង
រុស្ស៊ី៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានឱ្យដឹងថា ប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាស( HIMARS) ជាឧបករណ៍បំពាក់ដោយសព្វាវុធរបស់សហរដ្ឋអាម៉េរិកផ្ដល់ទៅឱ្យប្រទេសអ៊ុយក្រែន ចំនួន២គ្រឿងត្រូវបានកងកម្លាំងរបស់ខ្លួនវាយកំទេច។ អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមឱ្យដឹងដែរថា ខាងកងកម្លាំងទ័ពអាកាសពិសេសរបស់ខ្លួនបានធើ្វការវាយប្រហារមកលើទីតាំងជំរកយោធាបណ្ដោះអាសន្នមួយរបស់កងពលតូចរថពាសដែកលេខ ៩២របស់អ៊ុយក្រែនប្រចាំនៅក្នុងទីក្រុង Kharkov នៅជិតប្រជុំជន Malotaranovka ក្នុងតំបន់ Donetsk និងសម្លាប់ទាហានសត្រូវប្រមាណ ១០០នាក់…
Read More » -
ប្រមុខការពារជាតិរុស្ស៊ីផ្តល់អាទិភាពដល់ការងារនៅក្នុងប្រតិបត្តិការពិសេសនៅអ៊ុយក្រែន
ចេញផ្សាយ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយនៅក្នុងសន្និសីទមួយរបស់ក្រសួងកាលពីថ្ងៃអង្គារថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងបន្តរហូតដល់កិច្ចការទាំងអស់ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ត្រូវបានសម្រេចពេញលេញ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានសង្កត់ធ្ងន់ថា ជីវិត និងសុខភាពរបស់បុគ្គលិកយោធារុស្ស៊ី និងសុវត្ថិភាពរបស់ជនស៊ីវិល…
Read More » -
បាតុករ១៨នាក់ ស្លា.ប់ និង ២៤៣នាក់ផ្សេងទៀតរងរបួសដោយសារតែការប៉ះទង្គិចគ្នាជាមួយនឹងអាជ្ញាធរអ៊ូសបេគីស្តង់លើការទាមទារកស្វ័យភាព
អ៊ូសបេគីស្តង់៖ ដោយយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាជ្ញាធរអ៊ូសបេគីស្តង់ បញ្ជាក់ថា មនុស្សចំនួន១៨នាក់បានស្លាប់ និង២៤៣នាក់រងរបួស ក្នុងអំឡុងពេលធ្វើបាតុកម្ម ដែលផ្ទុះឡើងកាលពីសប្តាហ៍មុន ជុំវិញគម្រោងការកាត់បន្ថយស្វ័យភាព ក្នុងតំបន់ស្វយ័តការ៉ាកកាល់ប៉ាក់ស្តង់ (Karakalpakstan) របស់ខ្លួន។ បណ្តាញផ្សព្វផ្សាយរបស់ ក្រុមឆ្មាំការពារជាតិ បានអះអាងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងសន្តិសុខបានឃាត់ខ្លួនក្រុមបាតុករចំនួន ៥១៦នាក់ បានដើរដង្ហែក្បួនឆ្លងកាត់ទីរួមខេត្តនូគូស (Nukus) កាលពីថ្ងៃសុក្រសប្តាហ៍មុន…
Read More » -
ឧបករណ៍ស្ទូចបានក្រឡាប់លិចចូលក្នុងសមុទ្រដោយសារតែខ្យល់ព្យុះបង្កឱ្យស្លាប់មនុស្ស៤នាក់់ និងបាត់ខ្លួន២៣នាក់ផ្សេងទៀតនៅប្រទេសចិន
ចិន៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងជួយសង្គ្រោះដែនរដ្ឋបាលសមុទ្រប្រចាំខេត្តក្វាងទុង នៅព្រឹកព្រលឹមថ្ងៃចន្ទ ខណៈដែលក្រុមការងារបានជួយសង្គ្រោះដល់អ្នកនៅរស់រានមានជីវិតម្នាក់ទៀត ក្រោយពេលឧបករណ៍ស្ទូចបានលិចចូលទៅក្នុងសមុទ្រ ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។ បន្ថែមពីនេះ ក្រុមអ្នកជួយសង្គ្រោះក៏បានជួយសង្គ្រោះដល់សមាជិកនាវិក ៤នាក់ផ្សេងទៀតតាមរយៈឧបករណ៍ស្ទូច ស្របពេលដែល សមាជិកនាវិក ២៣នាក់ផ្សេងទៀត នៅពុំទាន់រកឃើញនៅឡើយ បន្ទាប់ពីឧបករណ៍ស្ទូចបានលិចចូលក្នុងសមុទ្រ ក្រោយពេលទទួលរងឥទ្ធិពលខ្យល់ព្យុះទីហ្វុងកំបុតត្បូង (Chaba) ក្នុងដែនទឹកក្បែរតំបន់យ៉ាងជាំង…
Read More » -
អាជ្ញាធរអូស្ត្រាលីប្រកាសអាសន្នដល់ពលរដ្ឋឱ្យចាកចេញពីលំនៅដ្ឋាន ទៅកាន់កន្លែងមានសុវត្ថិភាពខណៈដែលប្រទេសនេះកំពុងតែទទួលរងជំនន់ទឹកភ្លៀងក្នុងកម្រិតខ្ពស់ បន្តទៀត
អូស្រ្តាលី៖ មានការប្រកាសអាសន្នឱ្យ មនុស្សរាប់ពាន់នាក់ ធ្វើជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារតែទឹកជំនន់នឹងរំកិលមកដល់តំបន់ឆាប់ៗ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ ញូវ សោត វែល (New South Wales) ប្រទេសអូស្ត្រាលី ចាប់តាំងពីថ្ងៃសៅរ៍ នៅតែបន្តធ្លាក់ឥតឈប់។ ក្រសួងឧតុនិយមរបស់អូស្ត្រាលី (BoM) ព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរដ្ឋ ញូវ…
Read More » -
អាជ្ញាធរអាម៉េរិកក្នុងរដ្ឋតិចសាស់រកឃើញសាកសពមនុស្ស ៤៦នាក់នៅក្នុងទូកុងតឺន័រដឹកទំនិញមួយគ្រឿង គេសង្ស័យថាជាករណីជួញដូរមនុស្ស
សហរដ្ឋអាម៉េរិក៖ តាមមន្ត្រីអាជ្ញាធរទីក្រុង San Antonio ក្នុងរដ្ឋតិចសាស់របស់សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មានសាកសពដែលគេសង្ស័យថាជាជនចំណាកស្រុកដែលគេនាំឆ្លងដែនដោយខុសច្បាប់តាមច្រកព្រំដែនប្រទេសម៉ិកស៊ិកកូចំនួន ៤៦នាក់ ត្រូវបានគេរកឃើញនៅក្នុងទូឡានកុងតឺន័រដឹកទំនិញមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាហេតុការណ៍ដ៏សោកសៅមួយបណ្ដាលមកពីការព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ក្រៅតែពីអ្នកដែលបានស្លាប់ចំនួន ៤៦រូប ក៏មានអ្នកនៅរស់រានមានជីវិតចំនួន ១៦នាក់ផ្សេងទៀតដែលគេរកឃើញដេកសន្លប់ស្ដូកស្ដឹងដោយសារតែកង្វះខ្យល់ដកដង្ហើមនិងត្រូវបានគេបញ្ជូនទៅសង្គ្រាះនៅឯមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរនោះក៏មានទាំងអនីតិជនចំនួន ៤នាក់ផងដែរ។ តាមការបញ្ជាក់បន្ថែមពីមន្រ្តីអាជ្ញាធរក្នុងតំបន់នៅក្នុងសន្និសីទសារព័ត៌មានមួយក៏បានឱ្យដឹងដែរថា ស្បែករបស់ក្រុមជនរងគ្រោះដែលនៅរស់រានមានជីវិតទាំងនោះគឺមានសភាពក្តៅខុសពីធម្មតា ដែលវាបណ្ដាមកពីការខ្សោះជាតិទឹកក្នុងខ្លួនដោយសារតែប្រឈមទៅនឹងកំដៅក្ដៅខ្លាំងនៅក្នុងទូកុងតឺន័រអស់រយៈពេលយូរ បើទោះបីជាឡានកុងតឺន័រដឹកទំនិញមួយគ្រឿងនេះគឺជាប្រភេទដែលមានបំពាក់ទៅដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ក៏ដោយ ពីព្រោះតែភាពជាក់ស្តែងទៅគេមិនឃើញមានប្រព័ន្ធម៉ាស៊ីនត្រជាក់ណាមួយត្រូវបានគេបំពាក់នៅខាងក្នុងទូកុងតឺន័រនោះទេ។…
Read More » -
រុស្ស៊ីអះអាងថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនខ្លួនឯងខុសបច្ចេកទេសបានវាយប្រហារលើទីតាំងជនស៊ីវិលក្នុងទីក្រុងគីវ
រុស្ស៊ី៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានបដិសេធការចោទប្រកាន់ពីប្រទេសអ៊ុយក្រែនដែលបានលើកឡើងថា គ្រាប់មីស៊ីលរបស់ខ្លួនបានធើ្វការវាយប្រហារមកលើទីតាំងជនស៊ីវិលជាច្រើនកន្លែងក្នុងទីក្រុង Kyiv ក្នុងរយៈពេលប្រមាណ ១សប្តាហ៍មកនេះ ដោយបានដាក់ការសង្ស័យត្រឡប់ទៅវិញលើកំហុសឆ្គងផ្នែកបច្ចេកទេសរបស់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ចាប់តាំងមានជំនួបរបស់ក្រុមមេដឹកនាំប្រទេសលោកខាងលិចក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះមក ទីក្រុង Kyiv របស់អ៊ុយក្រែនដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់នោះ បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់និងធើ្វឱ្យខូចខាតសំណង់អគារស្នាក់នៅរួមទំាងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន រងការវាយប្រហារ ខណៈដែលលោកប្រធានាធិបតីអាម៉េរិក Joe Biden ចាត់ទុកថាជាភស្តុតាងមួយយ៉ាងច្បាស់លាស់បញ្ជាក់អំពីភាពសាហាវឃោរឃៅរបស់ប្រទេសរុស្ស៊ីក្នុងការធើ្វសង្គ្រាមឈ្លានពានមកលើប្រទេសអ៊ុយក្រែន។…
Read More » -
អធិការនគរបាលក្រុង បានចាត់កម្លាំងកម្លាំងអន្តរាគមន៍ចំនួន ០៨ នាក់ ដឹកនាំដោយ លោក វរសេនីយ៍ត្រី នៅសំ ប៊ុនធឿន អធិការរង ចុះល្បាតត្រួតពិនិត្យតាមដងផ្លូវ និងគោលដៅសំខាន់ៗ
យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងកម្លាំងអន្តរាគមន៍ចំនួន ០៨ នាក់ ដឹកនាំដោយ លោក វរសេនីយ៍ត្រី នៅសំ ប៊ុនធឿន អធិការរង ចុះល្បាតត្រួតពិនិត្យតាមដងផ្លូវ និងគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងសំរោង…
Read More »