ឧបករណ៍ស្ទូចបានក្រឡាប់លិចចូលក្នុងសមុទ្រដោយសារតែខ្យល់ព្យុះបង្កឱ្យស្លាប់មនុស្ស៤នាក់់ និងបាត់ខ្លួន២៣នាក់ផ្សេងទៀតនៅប្រទេសចិន
ចិន៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងជួយសង្គ្រោះដែនរដ្ឋបាលសមុទ្រប្រចាំខេត្តក្វាងទុង នៅព្រឹកព្រលឹមថ្ងៃចន្ទ ខណៈដែលក្រុមការងារបានជួយសង្គ្រោះដល់អ្នកនៅរស់រានមានជីវិតម្នាក់ទៀត ក្រោយពេលឧបករណ៍ស្ទូចបានលិចចូលទៅក្នុងសមុទ្រ ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។
បន្ថែមពីនេះ ក្រុមអ្នកជួយសង្គ្រោះក៏បានជួយសង្គ្រោះដល់សមាជិកនាវិក ៤នាក់ផ្សេងទៀតតាមរយៈឧបករណ៍ស្ទូច ស្របពេលដែល សមាជិកនាវិក ២៣នាក់ផ្សេងទៀត នៅពុំទាន់រកឃើញនៅឡើយ បន្ទាប់ពីឧបករណ៍ស្ទូចបានលិចចូលក្នុងសមុទ្រ ក្រោយពេលទទួលរងឥទ្ធិពលខ្យល់ព្យុះទីហ្វុងកំបុតត្បូង (Chaba) ក្នុងដែនទឹកក្បែរតំបន់យ៉ាងជាំង (Yangjiang) ខេត្តក្វាងទុង។
ក្នុងប្រតិបត្តិការជួយសង្គ្រោះ អាជ្ញាធរបានប្រើប្រាស់កម្លំាងជារួមមាន កងកម្លាំងសង្គ្រោះបន្ទាន់ នាយកដ្ឋានពាក់ព័ន្ធក្នុងតំបន់យ៉ាងជាំង ក្រុមជួយសង្គ្រោះមកពីតំបន់ជិតខាង និងរដ្ឋាភិបាល GFS មកពីហុងកុង ត្រូវបានបញ្ជូនមក ដើម្បីស្វែងរក និងជួយសង្គ្រោះដល់សមាជិកនាវិកដែលរងគ្រោះ។
ក្រៅពីតំបន់យ៉ាងជាំង ខ្យល់ព្យុះទីហ្វុងកំបុតត្បូង (Chaba) ក៏បានវាយប្រហារទៅលើតំបន់ឆ្នេរសមុទ្រក្នុងតំបន់ម៉ៅមីង (Maoming) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិនដូចគ្នា កាលពីរសៀលថ្ងៃសៅរ៍៕
ប្រភព៖ Reuters Connect