ព័ត៌មានអន្ដរជាតិ
ប្រមុខការពារជាតិរុស្ស៊ីផ្តល់អាទិភាពដល់ការងារនៅក្នុងប្រតិបត្តិការពិសេសនៅអ៊ុយក្រែន
ចេញផ្សាយ ថ្ងៃទី
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយនៅក្នុងសន្និសីទមួយរបស់ក្រសួងកាលពីថ្ងៃអង្គារថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងបន្តរហូតដល់កិច្ចការទាំងអស់ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ត្រូវបានសម្រេចពេញលេញ។
រដ្ឋមន្ត្រីការពារជាតិរូបនេះបានសង្កត់ធ្ងន់ថា ជីវិត និងសុខភាពរបស់បុគ្គលិកយោធារុស្ស៊ី និងសុវត្ថិភាពរបស់ជនស៊ីវិល គឺជាការងារអាទិភាពកំពូល៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី)