ព័ត៌មានជាតិ

រដ្ឋមន្ត្រី ក្រសួងធនធានទឹក បញ្ជាឲ្យការពារច្រាំងទន្លេមេគង្គ ស្រុកក្រូចឆ្មារ ដែលមានគ្រួសារជិត៤០០ រងផលប៉ះពាល់

ត្បូងឃ្មុំ៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះអនុវត្តបន្ទាន់ នូវការងារការពារច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិទី៤ និងភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមក្រសួងធនធានទឹក នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងធនធានទឹក បានបញ្ជាក់ថា កិច្ចការការពារច្រាំងនេះ ធ្វើឡើង តបតាមសំណើប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ ដែលរងការប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេ នៅតំបន់នោះ ដោយបានចំណាយពេល ២៥ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ២៤ ខែមិថុនា និងបានបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២
ដោយរៀ បបាវខ្សាច់ Geotextile Bags ការពារច្រាំង ទន្លេ ប្រវែង ៤៥០ម៉ែត្រ ៕

Related Articles

Back to top button