ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ បើទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ហ៊ានអនុវត្តន៍ ខុសពីផ្លូវច្បាប់ និងមានការចុះបង្ក្រាប !!!

ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពី ទទួលព័ត៌មាន ក៏ដូចជា បណ្ដាញសង្គមព័ត៌មាន បានផ្សព្វផ្សាយ នូវទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) អំពីបញ្ហា បេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ខុសច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យ ចុះសិក្សា ជាបន្ទាន់ នូវបញ្ហាមួយនេះ ក្រោមពីទទួល បទបញ្ជាភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានចាត់ កម្លាំងនគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។

បន្ទាប់ពី ចុះដល់ទៅទីតាំងការស៊ីណូ កម្លាំងនរគបាលនៃអធិការក្រុងប៉ោយប៉ែត បានធ្វើអប់រំ ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ដល់ ម្ចាស់ទីតាំង នូវបញ្ហា ខាងលើ បើសិនជាមានករណី ដូចនៅក្នុង បណ្ដាញសង្គមព័ត៌មានលើកឡើង ជាបន្តទៀត កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត និង អនុវត្តន៍ ទៅតាមផ្លូវច្បាប់ ចុះបង្ក្រាប ភ្លាមៗ តែម្ដង ៕

Related Articles

Check Also
Close
Back to top button