ព័ត៌មានជាតិ

រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក រេចង្កូត ជ្រុលទៅ បុ.ក ជាងកំពុងជួសជុលម៉ូតូម្នាក់ ស្ល.ា ប់ភ្លាមៗ នៅហ្នឹង កន្លែងកើតហេតុ…

ជាងជួសជុលម៉ូតូ០១នាក់បាត់បង់ជីវិតភ្លាមៗ ដោយសាររថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតចូលផក្នុងផ្ទះបុកស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នជេះបានកើតឡើងនៅវេលាម៉ោង១និង០៥នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះហ៊ូ យឿម ភេទប្រុស អាយុ៥៥ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ចំណែករថយន្តបង្កគ្រោះថ្នាក់ម៉ាកHiace ពណ៌ស ពាក់ផ្លាកលេខរដ្ឋ12,2.5127 អ្នកបើកបរឈ្មោះចាន់ ខេមរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកនាយការិយាល័យ បានបញ្ជាក់ថា៖មុនពេលកើតហេតុរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បើកបរក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿនមិនមានដឹកអ្នកជម្ងឺដល់ចំណុចផ្លូវកោងរេចង្កូតមកឆ្វេងដៃបានជ្រុលទៅបុកចូលក្នុងផ្ទះជាងជួសជុលម៉ូតូដែលនៅខាងឆ្វេងផ្លូវបណ្តាលឲ្យកើតគ្រោះថ្នាក់តែម្តង ស្លាប់ម្ចាស់ផ្ទះកំពុងជួសជុលម៉ូតូ ។ ម៉ូតូ២គ្រឿងខូចធ្ងន់រថយន្ត០១គ្រឿងខូចធ្ងន់។មូលហេតុ: អ្នកបើកបររថយន្ត បើកបរល្បឿនលឿនផ្លូវកោងឆ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ៕ បន្ទាយមានជ័យ,២០/០៥/០២៤=ណុប-រក្សា(២៩០១៦)

Related Articles

Back to top button