ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានករណីជួញដូរអាវុធ ដោយគ្មានការអនុញ្ញាត និងឃាត់ខ្លួនជនសង្ស័យម្នាក់

  • ព្រះសីហនុ-កណ្តាល៖ សមត្ថកិច្ចបង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញ្ញាត ព្រមទាំងចាប់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង៩:១០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។

    សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរអាវុធ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុច ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ០១នាក់ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបុរីទួល សង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងចាប់យក
    អាវុធចំនួន០៣ដើម ១. អាវុធខ្លីម៉ាកGlook19 លេខBPRV205 ២.អាវុធខ្លីម៉ាកGlook លេខEVO403
    ៣. អាវុធវែងម៉ាក CZ SCORPION EVO3A1 ៣.បំពុងខ្ទប់សំឡេង ចំនួន១០
    ៤. គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់ ៥.បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២
    និង ៦.សម្ភារជួសជុលអាវុធមួយចំនួនផង។ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើត្រូវបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Related Articles

Back to top button