ព័ត៌មានជាតិ

ទីតាំងបើក លេងល្បែងអនឡាញ ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ(កាស៊ីណូ)ស្ថិតនៅ ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ធ្វើមើលមិនឃើញ!!!

ដោយ FBR TV Hot News
ផ្សាយចេញនៅថ្ងៃទី4 ខែឧសភាឆ្នាំ 2024។
 ទីតាំងបើក លេងល្បែងអនឡាញ ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ(កាស៊ីណូ)ស្ថិតនៅ ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ធ្វើមើលមិនឃើញ!!!

ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋ មហាជនបានសំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោកស្នងការខេត្តបន្ទាយមានជ័យ ជាពិសេសលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែង អនឡាញខុសច្បាប់ «ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ »នៅទីតាំងខាងលើដែល កំពុងតែលួចលាក់ បើកលេង ផ្គើននិងបទបញ្ជារបស់ ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់ និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋបានលើកឡើងថា?ជាទូទៅ ឃើញក្រុមអ្នកញៀនល្បែងតែងតែនាំគ្នា ចូលទៅលេងល្បែងស៊ីសង តាមអនឡាញ ដោយគ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។
ក្នុងនោះអស់លោកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់អ្នកដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

ប្រជាពលរដ្ឋខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងអនឡាញ ស៊ីសងចាក់បាល់ តាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់ថ្នាក់ដឹកនាំ  សង្ស័យតែទីតាំងល្បែងស៊ីសងតាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬយ៉ាងណា..

អង្គភាពសារព័ត៌មាន FBR TV Hot News យើងខ្ញុំនឹង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

Related Articles

Back to top button