ព័ត៌មានជាតិ

អាវុធហត្ថចាប់ជនសង្ស័យប្រុស-ស្រី៥នាក់ពាក់ព័ន្ធគ្រឿងញៀន

អាវុធហត្ថចាប់ជនសង្ស័យប្រុស-ស្រី៥នាក់ពាក់ព័ន្ធគ្រឿងញៀន
រតនគិរី៖អាវុធហត្ថក្រុងបានលុងបានបង្ក្រាបជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ពាក់ព័ន្ធចែកចាយ,ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងបានចាប់ជនសង្ស័យខាងលើនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២២។ជនសង្ស័យចំនួន៥នាក់នោះ-ឈ្មោះអឿន មនោរម្យ អាយុ៣៣ឆ្នាំ-ឈ្មោះឡិច សេងហ៊ុយ អាយុ៣៥ឆ្នាំ-ឈ្មោះ តឹង ទឹមហៅ ធំអាយុ៣៣ឆ្នាំ-ឈ្មោះ ហេង សៀវត្រា អាយុ១៩ឆ្នាំ-ឈ្មោះប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ។ពួកគេនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់-ទូរសព្ទ៤គ្រឿង-ម៉ូតូ១គ្រឿង-ម៉ាស៊ីនថ្លឹងគ្រឿងញៀន១គ្រឿង-អត្តសញ្ញាណបណ្ណ១សន្លឹក-បណ្ណបើកបរ ១សន្លឹក-កាតវីង១សន្លឹក-ប្រាក់៥.០០០រៀល។ជនសង្ស័យនិងវត្ថុតាងត្រូវបានផ្នែកជំនាញនៃកងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

Related Articles

Back to top button