បែកធ្លាយទៀតហើយថា៖ ល្បែងស៊ីសងជាច្រើនកន្លែងនៅស្រុកបាទី ល្បីថា.លោក ឃុត ឡូ អធិការរង.គឺជាអ្នកកាងពីក្រោយ.!
(តាកែវ)៖ វង់ល្បែងស៊ីសងជាច្រើនកន្លែង នៅក្នុងស្រុកបាទី ខេត្តតាកែវ មានដូចជា”សង្វៀនជល់មាន់ អាប៉ោង បៀរ” កំពុងបើកលេងភ្នាល់ចាក់លុយធំៗជាប្រចាំ!។
ដោយពួកគេតែងតែ ណាត់កំណត់ទីតាំងប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងភ្នាល់ចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់១គូៗ ។
 
រីឯល្បែងជល់មាន់”អនឡាញ”តាមទូរទស្សន៍ ក៍ពេញនិយមផងដែរ សម្រាប់ស្រុកបាទី គឺប្រើឈ្មោះមេ”ឡូ”។

ករណីនេះលោកអធិការស្រុកបាទី រួមនិងសាម៉ីខ្លួន ដែលរងការចោទប្រកាន់.មិនអាចសុំការអត្ថាធិប្បាយបានទេ! ។
ប្រភពបានអោយដឹងថាៈបច្ចុប្បន្នៈ ឈ្មោះ ពៅ បានបើកសង្វៀនជល់មាន់១កន្លែង តាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី លេងភ្នាល់រាល់ថ្ងៃតែម្ដង។
តែនៅពេលអ្នកកាសែតទៅដល់អ្នកមើលខុសត្រូវល្បែង បានប្រាប់អ្នកកាសែតថាៈ ទីតាំងនេះជារបស់លោកឃុត ឡូ អធិការរងស្រុកបាទី ចង់ថតអីថតទៅ ផ្សាយអីផ្សាយទៅ មានការអីលោក ឃុត ឡូ ជាអ្នកដោះស្រាយហើយ។

ប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថាៈ ទីតាំងជល់មាន់អនឡាញដ៏ធំមួយទៀតជារបស់ឈ្មោះ.ម៉ុក ជាមន្ត្រីប៉េអឹមចូលនិវត្តន៍ នៅកណ្ដាលវាលស្រែនៃឃុំកណ្ដឹង ក៏យកឈ្មោះលោក ឃុត ឡូ ទៅកាងអោយដែរ។
ក្នុងនោះ វង់អាប៉ោងរបស់ឈ្មោះ ជង នៅក្នុងទឹកដីឃុំពត់សរ ស្រុកបាទី ក៏បែកធ្លាយថា លោក ឃុត ឡូ ជាអ្នកកាងអោយដែរ។
ព្រោះតែបែបនេះហើយ ទើបមានការរិៈគន់ថាៈ សេដ្ឋកិច្ចវង់ល្បែងទូទាំងស្រុកបាទី គឺលោក ឃុត ឡូ ជាអ្នកក្ដោបក្ដាប់ប្រមូលទាំងអស់..។
ជុំវិញរឿងរ៉ាវនេះ មហាជនបានលើកជាចម្ងល់ថាៈ ហេតុអ្វីបានជាលោក ឃុត ឡូ អធិការរងស្រុកបាទី មានសិទ្ធអំណាចក្ដោបសេដ្ឋកិច្ចវង់ល្បែងបានស្ទើគ្រប់កន្លែងក្នុងស្រុកបាទីបែបនេះ.?។
តើលោក ឃុត ឡូ ជានរណាទើបក្រុមអ្នកញៀនល្បែងមានទំនុកចិត្តនិងជឿជាក់យ៉ាងនេះ?។
គេមិនដឹងថាៈលោក ឃុត ឡូ អធិការរងស្រុកបាទី មានអំណាចធំប៉ុន្មាននោះទេ? ។
គ្រាន់តែគេដឹងថាៈលោក ឃុត ឡូ
មានកូនប្រុសឈ្មោះ ឃុត ចិត្ត្រា អធិការរងស្រុកបាទី ទទួលផែនព្រហ្មទណ្ឌ ពោលគឺការចាប់បង្ក្រាបបទល្មើសផ្សេងៗ ពិសេសបទល្មើសល្បែងស៊ីសងក្នុងស្រុកបាទី គឺនៅក្នុងដៃលោក ឃុត ចិត្ត្រា ត្រូវជាកូនលោក ឃុត ឡូ ។
ពាក់ពន្ធ័ករណីការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី២១.០៦.២០២២ បណ្តាញអ្នកសារព័ត៌មានយើង បានព្យាយាមសុំការបកស្រាយពីលោក ឃុត ឡូ អធិការរងស្រុកបាទី ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
ទន្ទឹមនិងនោះ បានទំនាក់ទំនងទៅលោក ឆាយ កែវមុនី អធិការស្រុកបាទី ក៏.ទូរស័ព្ទចូលហើយលោកមិនទទួលដែរ។

ទោះជាយ៉ាងណាក្ដី មហាជនសង្ឃឹមលើលោកឧត្តមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នឹងធ្វើការត្រួតពិនិត្យចំពោះលោក ឃុត ឡូ ដែលជាប់សង្ស័យ។
ក្នុងការកាងល្បែងស៊ីសងខុសច្បាប់នៅទូទាំងស្រុកបាទី ក្រោយទទួលបានព័ត៌មានមួយនេះ!។
ក្នុងនោះបើមិនចាត់វិធានការ រឹតបន្តឹង ឬបង្ក្រាបល្បែងស៊ីសងនៅក្នុងស្រុកបាទី ទេ ពលរដ្ឋនិងអស់ជំនឿលើសមត្ថកិច្ចនគរបាលខេត្តតាកែវ ដែលជាមន្ត្រីអនុវត្តច្បាប់៕