ព័ត៌មានជាតិ

ប្រធានមន្ទីទេសចរណ៌ ខេត្តកំពង់ចាម បើករថយន្តបុកមនុស្សរបួសធ្ងន់ស្រាលចំនួន 4 នាក់ រួចរត់គេចខ្លួនបាត់!

FBR hot news ផ្សាយចេញនៅថ្ងៃទី11 ខែតុលាឆ្នាំ 2022

កំពង់ចាម៖ លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរខេត្តកំពង់ចាម បានបើករថយន្តបុកមនុស្ស យ៉ាងពេញទំហឹងជាមួយនិងម៉ូតូ មួយគ្រឿងជិះគ្នា4នាក់ បណ្ដាលអោយអ្នកជិះម៉ូតូម្នាក់របួសបាក់ជើង និង3នាក់ផ្សេងទៀត ដាច់ម្រាមជើង ដាច់ស្លឹកត្រចៀក។ប្រភពនៅនិងកន្លែងកើតហេតុ បានអោយដឹងថា?លោក ស៊ាន សុគុណ ក្រោយពីបានបើករថយន្តបុកគេរួច លោកស៊ាន សុណ ក៌បានចុះពីលើរថយន្តហើយ តេហៅគ្នីគ្នាមកយករត់ទៅបាត់។

សូមជម្រាបថា? ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតហេតុនៅវេលាម៉ោង7និង50នាទី ថ្ងៃទី11 ខែតុលា ឆ្នាំ2022 នៅចំនុចរង្វង់មូល1-79 មកកើតបុកយ៉ាងពេញទំហឹងអូសម៉ូតូប្រហែល30ម៉ែត្រកិនជាប់ម៉ូតូពីក្រោមរថយន្ត បណ្ដាលអោយអ្នកជិះម៉ូតូរបួសធ្ង់ស្រាលទាំង4នាក់ក្រោយពេលកើតហេតុគេឃើញសមត្តកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ចាមចុះវាស់វែងរូចបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យខេត្តនិងបានយករថយន្តនិងម៉ូតូទៅអធិការក្រុងដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ប្រភព៖រូបភាពនិងអត្ថបទ មាស់ សុរ៉ា ញ៉ូ

សូមជម្រាបថា? ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយរថយន្តម៉ាកហ្វតពាក់ផ្លាកលេខរដ្ធ27:2-6567ដែលបើកបរដោយ លោកស៊ាន សុគុណ។ មហាជនរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច តើមានវិធានការបែបណាចំពោះលោកស៊ាន សុគុណ ដែលបើករថយន្តបុកគេហើយ រត់គេចខ្លួនបាត់ស្រមោល។

Related Articles

Back to top button