ព័ត៌មានជាតិ

អីក៏សាហាវ ឃោឃៅយ៉ាងនេះ ! ប្ដីញៀនថ្នាំ កាប់ប្រពន្ធ ស្លាប់ រួចយកសពទៅដុតចោល បន្ទាប់មកធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ..

(តាកែវ) ៖ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ហេតុការណ៏ដ៏រន្ធត់មួយ ដែលបង្កឡើងដោយបុរសញៀនថ្នាំម្នាក់ ព្រោះតែឥទ្ធិពលថ្នាំញៀនធ្វើទុក្ខ ( បែកថ្នាំ ) បានយកពូថៅកា-ប់-ប្រពន្ធខ្លួនឯថចំនួន២ពូថៅ បណ្តាលឲ្យស្ល-ា-ប់- ហើយបានយកសាកសពប្រពន្ធទៅដុតចោល បន្ទាប់មកបានយកពូថៅមកអា-រ-ក-ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្ល-ា-ប់-នៅហ្នឹងកន្លែងកើតហេតុនោះផងដែរ។

បើយោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឱ្យដឹងថា÷ ករណីឃា-ត-ក-ម្ម និង អ-ត្ត-ឃា-ត-នេះបង្កឡើងដោយឈ្មោះ ញឺង ណុប ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ (ប្តូី) សង្ស័យប្រច័ណ្ឌប្រពន្ធ រួមផ្សំនឹងបែកថ្នាំផង បានធ្វើសកម្មភាពក-ា-ប់-ទៅលើប្រពន្ធចំនួនពីរពូថៅ ចំ-បំ-ព-ង់-ក-ពីរកន្លែងបណ្តាលឲ្យស្ល-ា-ប់-នៅហ្នឹងកន្លែង រួចដុតសពប្រពន្ធចោល ក្រោយបង្កហេតុជនសង្ស័យជាប្តី ក៏ធ្វើអ-ត្ត-ឃា-តខ្លួនឯងតាមក្រោយ ដោយយកពូថៅអា-រ-ក-ស-ម្លា-ប់-ខ្លួនឯង ស្ល-ា-ប់-នៅហ្នឹងកន្លែងភ្លាមៗផងដែរ។

ក្រោយការកើតហេតុភ្លាមៗ សមត្ថកិច្ចទទួលបានព័ត៌មាន ទើបកម្លាំងជំនាញនៃស្នងការដ្ឋាននគរខេត្ត និងនគរបាលស្រុកត្រាំកក់បានសហការជាមួយអាជ្ញាធរ និងគ្រូពេទ្យ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុផ្ទាល់ ព្រមទាំងមានការបំភ្លឺពីសាក្សីផង បានបញ្ជាក់ថា សា-ក-ស-ពទាំងពីរនាក់ប្តីប្រពន្ធខាងលើ ពិតជាបានស្ល-ា-ប់-ដោយសារ ក-ា-ប់- ដុត និងធ្វើអ-ត្ត-ឃា-ត-ដោយខ្លួនឯងពិតប្រាកដមែន។

ដោយឡែកក្រោយទទួលបានព័ត៌មានករណីឃាតកម្មខាងលើនេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏បាននាំយកអំណោយមកផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម តង់ធំ១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ សម្ភារៈផ្ទះបាយ ១យួរ និងថវិកាចំនួន ៥០ម៉ឺនរៀល ដោយឡែកឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ឧបត្ថម្ភអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង ២យួរ និងទឹកត្រី ១កេស៕

Related Articles

Back to top button