ព័ត៌មានជាតិ

រថយន្តធុនធំ បើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតឡើងសួនច្បារ និងជ្រុលបុករថយន្ត១គ្រឿងទៀត បណ្តាលឱ្យរបួសមនុស្ស២នាក់

រថយន្តធុនធំ បើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតឡើងសួនច្បារ និងជ្រុលបុករថយន្ត១គ្រឿងទៀត បណ្តាលឱ្យរបួសមនុស្ស២នាក់

ភ្នំពេញ៖ មនុស្សចំនួន ២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរ៉េចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកជាមួយរថយន្ត១គ្រឿងទៀត បណ្តាលឱ្យរថយន្តរងការខូចខាតទាំង ២គ្រឿង។ ករណីនេះបានកើតឡើង នៅចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថនា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានបុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតទៅឆ្វេងឡើងឆ្លងសួនច្បារទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-0466 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា។

សូមបញ្ជាក់ថា ក្នុងករណីនេះបណ្តាលឱ្យរបួសមនុស្សធ្ងន់ ១នាក់ និងស្រាល ១នាក់។ ចំណែករថយន្តបានរងការខូចខាតធ្ងន់ចំនួន ២គ្រឿង សួនច្បារខូចខាតប្រវែងជាង ៥ម៉ែត្រ បាក់ដើមឈើ ១ដើម និងឃ្លាំងរងខូចខាតស័ង្កសី ២០ម៉ែត្រការ៉េ ផងដែរ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

 

Related Articles

Back to top button