ព័ត៌មានជាតិ

ឯកឧត្តម សួន សូម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង បានអញ្ជើញ ជា អធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន..

ព្រៃវែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សូម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តព្រៃវែង ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” ដែលប្រារព្ធធ្វើនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

ការប្រារពពិធីនេះឡើងក្នុងគោលបំណងបន្តបំផុស និងដាស់តឿនស្មារតីប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្សទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែសុីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន និងឈានទៅសម្រេចឆន្ទៈដ៏មុតស្រួច របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកាត់បន្ថយ ឈានទៅដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។


ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត សាខាគយ និងរដ្ឋាករខេត្ត សាខាកាកបាទក្រហម អភិបាលក្រុង ស្រុកទាំង១៣ អធិការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នាយក-នាយិកាសាលាក្រុងព្រៃវែង គរុសិស្ស យុវជន ស.ស.យ.ក យុវជន កាយរឹទ្ធ សិស្សានុសិស្ស តំណាងសហគ្រាស-គ្រឹះស្ថាន វិស័យឯកជន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបចំនួន ៨០៤រូប។

Related Articles

Back to top button