ព័ត៌មានជាតិ

ពិតជាគួរឲ្យអាណិត ខ្លាំងណាស់ បុរសដឹកកូនឈើដើរលក់ ម្នាក់ គេប្រទះឃើញ ស្លា.ប់ ក្នុងទឹកប្រឡាយ ដោយ រ៉ឺម៉កដឹកកូនឈើ សង្កត់ពីលើ…

បន្ទាយមានជ័យ.បុរសម្នាក់អ្នកដឹកកូនឈើលក់ ត្រូវបានគេប្រទះ ឃើញស្លា.ប់ ក្នុងប្រឡាយទឹក ដោយ រ៉ឺម៉កដឹកកូនឈើសង្កត់ពីលើ បង្កឲ្យ មានការភ្ញាក់ផ្អើល ។

យោងតាម÷ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២
មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណី ម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ស្លាកលេខ បាត់ដំបងAJ ៣២៦៧ ពណ៌ខ្មៅ ដឹកកូនឈើលក់ ធ្លាក់ចូលក្នុងទឹកប្រឡាយ ចម្ងាយប្រហែល៥០០ម៉ែត ចំណុច លូខ្ពស់ ដោយពុំឃើញម្ចាស់
នៅខាងលិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ នឹងសហការ ជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញ ឃើញម្ចាស់ស្លា.ប់ នៅក្នុងទឹកប្រឡាយក្រោម រទេះ ដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេ ហើយស្រង់សព ឡើងមកលើ និង ឆែក ក្នុង កាបូប ស្ពាយចំហៀង របស់សព ក៏បានឃើញ ៖- អត្តសញ្ញាណប័ណ្ណ ឈ្មោះ( អិន សែន) ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង ,-ទូរសព្ទ ម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ ៤៦០.៧០០៛ និង កាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពឲ្យគាត់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការបានបន្តថា៖មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរពីកើតទៅលិច ពេលដល់ចំណុចលូខ្ពស់ សង្ស័យគេចគ្រឡុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉ក សង្កត់មនុស្ស ក្នុងទឹកឈ្លក់ស្លា.ប់ ដោយគ្មានអ្នកដឹងនឹងជួយ ៕

Related Articles

Back to top button