ព័ត៌មានជាតិ

លោកធំខេត្តកែបម្នាក់បើករថយន្តទំនើបរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ រួចរត់គេចបាត់ស្រមោល……

#លោកធំខេត្តកែបម្នាក់បើករថយន្តទំនើបរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ រួចរត់គេចបាត់ស្រមោល…………

(ខេត្តកែប) កាលពីវេលាម៉ោង3:35នាទីរសៀល
ថ្ងៃទី22ខែមេសា ឆ្នាំ2024មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តរ៉េងរ៉ូវ៉ើ បែកកងបុកចូលកញ្ចុះផ្ទះប្រជាពលរដ្ឋ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
????ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្ដាលឱ្យមានជនរងគ្រោះ ជាស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះអែម សុផាន អតីតជា គ្រូបង្រៀន រងរបួសបាកដៃខាងស្តាំ និងក្មេងស្រី អាយុ4ឆ្នាំនិងក្មេងប្រុសអាយុ9ខែម្នាក់ទៀត របួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពិតជាប្លែកនិងមហាចម្លែក ខុសពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗទៀតដែលអ្នកបើកបរ ដែលជាជនបង្ក ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងក៏ដូចជារថយន្តរបស់ ប្រជាពលរដ្ឋហើយ បែជាអ្នកបើកបររត់គិចខ្លួនដោយសុវត្ថិភាព ហើយមានអ្នកមកដោះស្លាក់លេខ រថយន្តដើម្បីបំបាត់ភស្តុតាង និង អត្តសញ្ញាណ ម្យ៉ាងទៀត អ្នកបើកបរ ត្រូវបានគេស្គាល់ថា÷ ជាអនុប្រធានមន្ទីរអបរំយុវជនកីឡាខេត្តកែប។
នេះឬស្រុកខ្មែរឲ្យតែអ្នកមានលុយនឹងមានអំណាចបង្កបញ្ហាគឺរត់ចោលឱ្យជនទី 3 មកដោះស្រាយពិតជាហួសថ្លែងមែន។

Related Articles

Back to top button