ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ Soccer League ………
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ Soccer League
…៊
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅភោជនីយដ្ឋាន The Kombang រាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមការងារគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំការប្រកួត ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។
ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណនិងសូមជូនពរដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រ កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រតិភូដឹកនាំក្រុម និងកីឡាករ កីឡាការិនីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕