ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training)” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training)” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា

ព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training)” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ី ដោយមាន លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក Johann Rebert តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ជាហត្ថលេខីលើកិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់ទៅលើការជួយរៀបចំវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training) ដែលមានរយៈពេលសិក្សា ១៦៨ ម៉ោង សម្រាប់មន្រ្តីរាជការនៃក្រសួងអធិការកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅចុងខែសីហា ហើយបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៤ ដែលចំណាយក្នុងទំហំទឹកប្រាក់ចំនួន ២៦.០២០ ដុល្លារ (ពីរម៉ឺនប្រាំមួយពាន់ និងម្ភៃដុល្លារអាមេរិក)។

Related Articles

Back to top button