មិនយល់ទេ ហេតុអីបាននៅតែហ៊ានទៀត ខណៈមន្ត្រីការិយាល័យរាចរណ៍ខេត្តកំពង់ស្ពឺ ១០នាក់ត្រូវបានដកបញ្ឈរជើងទៀតហើយ ករណីផាកពិន័យប្រាក់ពលរដ្ឋ.២០០$ ដោយអត់ចេញវិក័យប័ត្រ!
(កំពង់ស្ពឺ)៖យោងតាមព័ត៌មានខាងលេី ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ដូចគណនេយ្យ ABAដែលអះអាងថាជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យABA Khem Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយផ្នែក ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សូមជម្រាបជូនសាធារណៈជនមេត្ដាជ្រាបថាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៧៩-៨០ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោង មួយគ្រឿងស្លាកលេខភ្នំពេញ 2BP_4662 ក្នុងទិសដៅពីខាងកេីតទៅទិសខាងលិច ឆ្ពោះទៅខេត្ដព្រះសីហនុ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃេីញអ្នកបេីកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មេីសច្បាប់។
សមត្ថកិច្ចបានប្រាប់ថាបទល្មេីសខាងលេី គឺពិន័យ ១,២០០,០០០ រៀល និងពិន័យ ១៥០,០០០ រៀលបន្ថែមល្មេីសទំនិញសំពីងសំពោង ពេលនោះអ្នករួមដំណើរនិងជាម្ចាស់សំអាងការបានប្រាប់ថាសុំសំរួល ដោយសុំជូនជាប្រាក់២០០ដុល្លា តែសុំលេខ ABA ដេីម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ២០០ដុល្លារួចក៏បានបន្ដដំណេីរទៅបាត់។
បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវនិងចំណាត់ការលេីមន្រ្ដីចរាចរណ៍ទាំង១០នាក់ យកមកទុកបណ្ដោះអាសន្ននៅការរិយាល័យបុគ្គលិក អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ ចំពោះម្ចាស់រថយន្តខាងលេីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងស្រាវជ្រាវទាក់ទងដេីម្បីសុំធ្វេីការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លាជូនគាត់វិញ។
អាស្រ័យហេតុនេះសូមសាធារណៈជន និងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្ដាជ្រាបនិងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនិងអំពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕