ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្ត និងរថយន្ត)បណ្តាលអោយមនុស្សស្ល.ា.ប់០១នាក់ប្រុស និងរងបួសធ្ងន់០១នាក់ប្រុស

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក(រវាងរថយន្ត និងរថយន្ត)បណ្តាលអោយមនុស្សស្លាប់០១នាក់ប្រុសនិងរងបួសធ្ងន់០១នាក់ប្រុស
-កើតហេតុនៅថ្ងៃព្រ/ហ ២រោច ខែចេត្រ ឆ្នាំរោង ឆសក័ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី ២៥ខែមេសាឆ្នាំ២០២៤វេលាម៉ោង ១៥:៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅ លើចំណុចផ្លូវលេខ១២ចន្លោះគីឡូម៉ែត្រលេខ៥ និងលេខ៦ ស្ថិតនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល
              *សភាពរឿងហេតុ:
     នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានរថយន្តមួយគ្រឿងម៉ាក់ FUSO ពណ៌លឿង ស្លាកលេខ ភ្នំពេញ 3E-6187និងរុឺម៉កសណ្តោងលេខ4A 5622ទិសដៅពីត្បូងទៅជើង(ឃុំឈើទាល ទៅ ឃុំបន្ទាយដែក)បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស(គេចខ្លួន)   ពេលមកដល់ចំណុចកើតហេតុក៏បាន ទៅបុកជាមួយនិង រថយន្តមួយគ្រឿងម៉ាក Henoពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំPP4354ដែលកំពង់ខូច(បែកទុយោប្រេង)រួចឈ្មោះទាំងបួននាក់ខាងក្រោមក៏បានចុះទៅមើលទុយោប្រេងដែលបែកនោះ  -បើកបរដោយឈ្មោះឯក ម៉ាច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ  ខេត្តកំពង់ចាម(ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកកៀស្វាយ)និងអ្នកធ្វើដំណើរជាមួយមានឈ្មោះ រ៉េន ស៊ុននារីភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់បច្ចុប្បន្នភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសធ្ងន់ -ឈ្មោះអាត សុខនីភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរស្នាក់នៅបច្ចុប្បន្នភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរកម្មករសំណង់(អ្នករួមដំដើរជាមួយ) រងរបួសស្រាល-ឈ្មោះឃិន ឌីណាភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរបច្ចុប្បន្នស្នាក់នៅភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល(អ្នករួមដំណើរជាមួយ)មិនមានរបួស -ពេលបុករួចអ្នកបើកបររថយន្តកុងទីន័របានចុះពីលើរថយន្តឡើងទៅជិះជាមួយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក មានពាក់ផ្លាកលេខភ្នំពេញ3E6186និងកន្ទុយសណ្តោងពាក់ផ្លាកលេខ4A5623ប្រភេទកុងទីន័រដែល រួចក៏ជិះសំដៅទិសខាងជើង (ខាងផែនៅឃុំបន្ទាយដែក)បាត់ទៅ
-ចំណែកជនរងគ្រោះខាងលើត្រូវបានរថយន្តសង្រ្កោះមណ្ឌលសុខភាពឃុំឈើទាល ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ។
      រីរថយន្តទាំង២ ត្រូវបានកម្លាំងនរគបាលប៉ុស្តិ៍ឈើទាលសហការណ៍ជាមួយជំនាញចរាចរណ៍ចុះវាស់វែងយកទៅរក្សាទុកនៅអធិការស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី៕

Related Articles

Back to top button