អាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាចគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) របស់ជនបរទេស
FBR TV hot News
ផ្សាយចេញ នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2024
បន្ទាយមានជ័យ÷ប៉ោយប៉ែត អង្គភាពសារព័ត៌មានយើង ទទួលបានព័ត៌មានមកថា អាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាននាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត ទាំងមានច្បាប់ខ្លះ និង លួចចូលមកដោយខុសច្បាប់ខ្លះ គ្មានលិខិតឆ្លងដែន ដោយមានមេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការ ប្រកបមុខរបររកស៊ី និង ធ្វើជាបុគ្គលិកកាស៊ីណូជាដើម ។
ក៏ប៉ុន្តែ តាមអាគារ មួយចំនួន ដែលជនបរទេស បានជួលពីពលរដ្ឋ ខ្មែរ ក្រោមកិច្ចសន្យាថាជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួនយកអគារនោះ មកបង្កើតជា ជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលជា សកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយម្ចាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
យ៉ាងណាមិញ តាមការជាក់ស្ដែង បើយោងតាមប្រភព ព័ត៌មានយើងទទួលបាន ៗអោយដឹងថាអាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាច ឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួន ក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់ ទៅវិញ រូបភាព និងវីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មានតាមជាន់នានានៃអគារនេះទៀតផងដែរ។ នៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរស្នាក់នៅតែបែរលួចបង្កប់ជាជម្រកបទល្មើសអនឡាញខុសច្បាប់ មិនមែនមានតែមួយកន្លែងនោះទេ។
ជុំវិញករណីនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សារព័ត៌មានយើង ខលចូល លោកមិនលើកនោះទេ តែមួយសន្ទុះក្រោយមក លោកអភិបាលក្រុងបានខលត្រឡប់មកវិញ គ្រាន់តែលឺថា អ្នកសារព័ត៌មានលោកប្រាប់ថា « ចាំប្រហែល១ម៉ោងទៀត ដោយសារ កំពុងរវល់នៅកន្លែងប៉េអិម » លុះសារព័ត៌មានយើង បានរង់ចាំអស់រយ:ពេលប្រហែលជាង១ម៉ោង ហើយចូលទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ម្តងទៀត ចូលតែលោកមិនទទួលទូរស័ព្ទនោះទេ ។
លោក ព្រហ្ម ពិសិដ្ឋ អធិការ ក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មាន យើងអោយដឹងតាមទូរស័ព្ទថា «អត់អីទេ ចាំលោក ចុះស្រាវជ្រាវ មើល» ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី រ៉ែម វិរ: អ្នកនាំពាក្យស្នងការខេត្តបន្ទាយមានជ័យ លោកបានប្រាប់ថា ចាំលោកអោយកម្លាំងក្រុងប៉ោយប៉ែត ចុះធ្វើការរឿងនេះជាបន្ទាន់ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមហេងសួរ រដ្ឋមន្ត្រីក្រសួងការងារសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត ចំពោះទីតាំងខាងលើដោយមហាជនកំពុងដាក់ការសង្ស័យថាជនបរទេសទាំងនោះមិនមានឯកសារបានបញ្ជាក់ពីការងារនោះទេ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ មន្ត្រីនគរបាលអន្តោប្រវេសន៍នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតសូមមេត្តាចុះត្រួតពិនិត្យចំពោះជនបរទេសទាំងនោះដោយក្តីអនុគ្រោះ តើជនបរទេសទាំងនោះ ស្ថិតនៅក្នុងការទទួលខុសរបស់អ្នកណា ក្រុមហ៊ុនណាជាអ្នកជួល?តើឯកសារបញ្ជាក់ពីការងារ មានដែលឬទេ?ក្រុមហ៊ុនដែលជួលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណី លួចលាក់ជនបរទេសបង្កើតបទល្មើសអនឡាញខុសច្បាប់គ្រប់ប្រភេទ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តា ចាត់មន្ត្រីជំនាញ ចុះស្រាវជា្រវ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ទ្រង់ទ្រាយធំដោយក្តីអនុគ្រោះ។
អង្គភាពប្រម៉ាញ់ជាយដែនធីវី យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។