ចៅអធិការវត្តប៉ោយអង្គរ បើករថយន្តឆ្លាមបុករថយន្តRX.300រងការខូចខាតទាំងសងខាងនៅក្រុងសិរីសោភ័ណ្ឌ!
ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គបានបើករថយន្តកាមរីឆ្លាមដឹកនារីម្នាក់សង្សយ័ស្រវឹងស្រា រេចង្កូតទៅបុករថយន្តម៉ាកឡិចស៊ីស RX300 បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ ហើយព្រះសង្ឃមួយអង្គនោះត្រូវបានកម្លាំងនគរបាលនិមន្តទៅស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគាររុងរឿង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX300ពាកពាក់ស្លាកលេខ ភ្នំពេញ 2J.8522 បានបើកបរតាមបណ្តោយជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើត លុះមកដល់កន្លែងកើតហេតុរថយន្តម៉ាកកាមរីឆ្លាម ពាកស្លាកលេខ ភ្នំពេញ 2L-0874 បានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតមកលិច ក្នុងល្បឿនលឿន បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុករថយន្តឡិចស៊ីសខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែម្ដង ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ គេឃើញកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅសម្រួលចរាចរណ៍ និងវាស់វែង ឃើញអ្នកបើកបររថយន្តម៉ាកកាមរីឆ្លាមដែលចេញពីរថយន្តឃើញព្រះសង្ឃ២អង្គគង់ខាងមុខ ក្នុងនោះព្រះសង្ឃ១អង្គគង់នៅខាងឆ្វេងជាអ្នកបើករថយន្ត និងស្ត្រីម្នាក់អង្គុយខាងក្រោយ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់កើតឡើង ព្រះសង្ឃទាំង២អង្គបាននិមន្តមកពីវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ នាំម្តាយមកលេងវត្តស្វាយចាស់ ដោយបើករថយន្តចេញមកក្រៅចូលហាងក្បែរផ្លូវ រហូតដល់ព្រលប់ ទើបដឹកម្តាយត្រឡប់ទៅផ្ទះនៅស្រុកម៉ាឡៃវិញ លុះពេលបើកបរចេញមកក៏បុកជាមួយរថយន្តឡិចឡិចស៊ីស បណ្តាលឱ្យរងការខូចខាតទាំងសងខាងតែម្តង ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននិមន្តព្រះសង្ឃ២អង្គ និងស្ត្រីម្នាក់ឡើងរថយរថយន្ដប៉ូលីសទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យចំណែករថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីដោះស្រាយគ្នាតាមច្បាប់។
សមត្តកិច្ចបានឱ្យដឹងបន្ដថា ក្រោយនិមន្តព្រះសង្ឃ២អង្គ និងស្ត្រីម្នាក់ទៅស្នងការនគរបាលខេត្ត ហើយនៅពេលកម្លាំងជំនាញបានធ្វើតេស្តក្នុងចំណោមព្រះសង្ឃ២អង្គ មានព្រះសង្ឃ១អង្គមានជាតិអាល់កុលហើយជាអ្នកបើកបរទៀត និងជាចៅអធិការវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ និងស្ត្រីម្នាក់មកជាមួយ គឺជាម្តាយរបស់ព្រះអង្គ ៕