ព័ត៌មានជាតិ
ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
ផ្សាយចេញនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤
រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម សួន សុម៉ាលីន បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ និងសម្លេង (Zoom )ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤