ទឹកដក់កង្វក់ខួបប្រាំងខួបវស្សា លើផ្លូវបេតុង អាជ្ញាធរសង្កាត់អូរជ្រៅ មើលមិនដែលឃើញ
ខេត្ដបន្ទាយមានជ័យ ៖មានសេចក្ដីរាយការណ៍មក ថាមានផ្លូវ
បេតុង មួយកន្លែងមានទឹកដក់កង្វក់ លើផ្លូវខួបប្រាំងខួបវស្សា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសភាព គគ្រិច ស្មោគគ្រោគ ដែលជាទឹក កាកសំណល់ ពីបង្គន់អនាយម័យ ដែលបានបង្ហូរបណ្ដាលឲ្យរងការខូចខាតសោភណ្ឌភាពផ្លូវ ចេញពីផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ ពីការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាបន្ទប់ជួល បង្ហូរ ទម្លាក់លើផ្លូវបេតុង ខាងលើនេះ ។ ទឹកកង្វក់ខាងលើ សាយខ្លិនភាយ ធ្វើឱ្យប៉ះពាល់ សុខមាភាព និង ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មានការពិបាកខ្លាំង ដោយរអិល និងមានក្លិនឆ្អេះឆ្អាបស្អុយ ថែមទៀតផង។
ពលរដ្ឋលើកឡើងថា ការបង្ហូរទឹកកង្វក់ មកលើផ្លូវបេតុងនេះគឺ អស់រយៈកាលជាច្រើនខែកន្លងមក ហើយកុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធណាចុះមកធ្វើ ការហាមនោះទេដោយបណ្ដែតបណ្ដោយឲ្យបង្ហូរទឹកដាក់លើផ្លូវតាមអំពើចិត្ដ។
ពលរដ្ឋសុំសូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស លោក វ៉ា ជឹមណារ៉េត ដែលជាចៅសង្កាត់ ទើបឡើងថ្មី សូមមេត្តាត្រួតពិនិត្យមើលផង នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ នឹងរង់ចាំមើលថា តើលោកវ៉ា ជឹមណារ៉េត ជាចៅសង្កាត់ ទើបឡើងថ្មី ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋលើកឡើងខាងលើនេះដែរឬទេ? ៕