ករណី.បុរសជនជាតិម៉ុងហ្គោលីម្នាក់.លង់ទឹកជ្រោះភ្នំគូលែន.ស្លាប់.ក្នុងតំបន់ទេសចរ មិនទាន់ដឹងពីមូលហេតុ.!
(សៀមរាប)៖អ្នកទេសចរជនជាតិម៉ុងហ្គោលីម្នាក់ចូលមកកម្ពុជាបានលង់ទឹកស្លាប់នៅលើខ្នងភ្នំគូលែនពេលកំពុងហែលទឹកលេង កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្នងភ្នំបានឱ្យដឹងថា បុរសជនជាតិម៉ុងហ្គោលីដែលស្លាប់ឈ្មោះ GANZORIG MYAGMARDORJ អាយុ២៦ឆ្នាំមានកាន់លិខិតឆ្លងដែនលេខE 2778114 ។មុន កើតហេតុជនរងគ្រោះបានមកលេងទឹកធ្លាក់ព្រះអង្គធំនៅម្តុំជាន់ទី៣ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប ជាមួយមិត្តភក្តិស្រីម្នាក់ទៀតឈ្មោះOYUNTSENGEL MOHTOJIYGIC ។
ជាមួយនោះក៏មានអ្នកបើក Pass Appជនជាតិខ្មែរម្នាក់ទៀតឈ្មោះរឿន រ៉ា នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។
ពួកគេទាំង៣នាក់បានលេងទឹកជាមួយគ្នាបន្ទាប់ពីលេងបានមួយសន្ទុះជនរងគ្រោះក៏បានជូនមិត្តភិក្ដស្រីទៅទុកនៅមាត់ច្រាំងម្ខាង រួចក៏បបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត។ពេលហែលទៅដល់ផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះ មានសភាពអស់កម្លាំងហើយក៏តោងផ្ទាំងថ្ម។
- តែដោយសារផ្ទាំងថ្មមានសភាពស្លែកាន់រអិលធ្វើឱ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក។តែត្រូវបានអ្នកទៅកម្សាន្តនៅទីនោះជួយរាវរកឃើញសាកសពជនរងគ្រោះស្រង់យកឡើងមកលើ៕