ទីតាំងល្បែងស៊ីសង «មាន់ជល់ online» ១កន្លែង ស្ថិតនៅផ្លូវលេខ១ ភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ខណមានមនុស្សមកប្រមូលផ្តុំលេង ស្រែកហ៊ោកញ្ជ្រៀវ គ្មានខ្វល់ពីសមត្ថកិច្ចក្នុង មូលដ្ឋានបន្តិចសោះ.!
- (បន្ទាយមានជ័យ)៖ យោងតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ឯក សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ. បានមានប្រសាសន៍ថា៖ ល្បែងគឺជាប្រភពនៃចារកម្ម មានល្បែង មានចោរលួច ចោឆក់ ចោរប្លន់ មានអំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត.។
ដោយឡែក ទីតាំងល្បែងស៊ីសង «មាន់ជល់ online» ១កន្លែង ស្ថិតនៅផ្លូវលេខ១ ភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្រៅមូលដ្ឋាន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ onlineខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ onlineមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីត១៩(មីក្រូ)ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ដូឆ្នេះការប្រមូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហារដែលល្មេីសនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ online» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក សុី ឌី អធិការក្រុងសេរីសោភ័ណ្ឌ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង មាន់ជល់ onlineខុសច្បាប់ខាងលើនេះផងទាន.ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ៕
ដោយ រស្មី FBR