នគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនក្មេងទំនើង៣៣នាក់ ម៉ូតូស៊ីម៉ាំងប្រែន២៦គ្រឿងយកមកអប់រំ!
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី០៩,១០ ខែមិថុនា ឆ្នាំ២០២២ អធិការដ្ឋានក្រុងសិរីសោភ័ណ បានអនុវត្តន៍តាមគោលការណ៍ របស់លោកឧត្ថមសេនីយទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះឃ្លាំមើល និងបង្ក្រាបករណីជនទំនើងប្រើប្រាស់ម៉ូតូកែច្នៃបំពង់សុីមាំងអោយលាន់លឺខ្លាំងខុសលក្ខណះបច្ចេកទេស ជិះរេចុះឡើង និងបង្ហោះម៉ូតូ បានសរុប ២៦គ្រឿង និងជនជំនើង៣៣នាក់។
លោកវរសេនីយឯក ស៊ី ឌី អធិការនៃអធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ករណីនេះកម្លាំងនគរបាលយើងបានប្រើប្រាស់វិធានការអប់រំ ចំពោះជនទំនើង និងអោយជនទំនើងដោះដូរបំពង់ម៉ូតូដែលកែច្នៃចេញ រៀបចំអោយត្រឹមត្រូវតាមលក្ខណះបច្ចេកទេស របស់ក្រុមហ៊ុនវិញ និងបានប្រើប្រាស់វិធានការច្បាប់ ដោយអនុវត្តន៍តាមអនុក្រិត្យ លេខ៣៩ ស្ដីពីការពិន័យអន្តរការចំពោះអំពើរល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោក(ជំពូក៣,មាត្រា៦,ចំនុច៣ ត្រូវពិន័យ ១០០,០០០រៀល ល្មើសក្នុងចំនុច ក,ខ,គ) ចំពោះជនទំនើងដែលប្រើប្រាស់មធ្យោបាយល្មើសផ្ទាល់។សូមគោរពជូនជ្រាប។
បច្ចុប្បន្ននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះក្រោយពីទទួលបានការអប់រំ យុវជនទាំងនោះត្រូវបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទាំងនេះ និងបានឲ្យឪពុកម្តាយ ឬ អាណាព្យាបាលមកធានាយកទៅផ្ទះវិញ។ បើក្នុងករណីមិនរាងចាល សមត្ថកិច្ចយើងនិងបញ្ជូនទៅតុលាការចាត់តាមច្បាប់៕