ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ រងរបួសដេកស្ដូកស្ដឹងនៅកន្លែងកើតហេតុ និងម្នាក់ទៀតរករបួ.សយ៉ាងដំណំក្រោយបើកឆាកប្រយុទ្ធគ្នាយ៉ាងកក្រើកនៅក្នុងហាងមួយកន្លែង

ខេត្តព្រះសីហនុ : (ដំណឹងបឋម) បើកឆាកប្រយុទ្ធរវាងជនចិននិងជនជាតិចិនពីក្រុមបានធ្វើការវាលតបគ្នាបង្កឲ្យមានអ្នករបួ…សធ្ង…ន់ដេកនៅនឹងកន្លែងកើតហេតុនិងខ្លះរងរបួសធ្ង…ន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការនេះកើតឡើងនៅម៉ោងជាង 8:00 យប់ថ្ងៃទី 25 ខែមេសាឆ្នាំ 2024 ដែលស្ថិតនៅក្នុងអគារមួយកន្លែង នៅក្នុងកាសុីណូណានហៃ សង្កាត់៣ ក្រុង /ខេត្តព្រះសីហនុ ។

យោងតាមប្រភពប្រជាពលរដ្ឋដែលរាយការណ៍មកថាមុននិងមានហេតុការណ៍នេះកើតឡើងគេសង្កេតឃើញថាជនជាតិម្នាក់ក្នុងចំណោមជនជាតិចិនទាំងពីក្រុមនោះចូលចិត្តរករឿងអ្នកដទៃក្រោយពីគាត់ផឹកស្រារួច។

នេះបើតាមប្រភពដដែលបានបន្តទៀតថា ក្រោយពីមានហេតុការណ៍វាយតប់គ្នាទៅវិញទៅមកបានបង្កឲ្យជនជាតិចិនពីរនាក់ដេកស្ដូកស្ដឹងម្នាក់រងរបួសធ្ង…ន់ដោយត្រូវជនជាតិចិនម្ខាងទៀតចា…ក់ត្រូវដប់ 16 កាំ…បិ…តនិងម្នាក់ទៀតបែ…កក្បា…លដួលសន្លប់នៅកន្លែងកើតហេតុនិងអង្គរក្សដែលជាជនជាតិខ្មែរត្រូវក្បាលរបស់រងរបួ…សស្រាត្រូវបានបញ្ជូននៅមន្ទីរពេទ្យ។

ហើយប្រភពដដែលបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារមួយកន្លែងឈ្មោះណាន់ហៃនៅជាន់ទី 3 ក្រោយពីមានហេតុការណ៍នេះកើតឡើងក៏មានសមត្ថកិច្ចមកដល់និងធ្វើការសាកសួរនាំនិងបន្តតាមនីតិវិធី៕

Related Articles

Back to top button