ព័ត៌មានជាតិ

hកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការណ៏ជាមួយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។

ការប្រើប្រាស់ និងពាក់ពន្ធ័ជាមួយគ្រឿងញៀន គឺបំផ្លាញខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ

កាលវេលាម៉ោង១៨:៣០នាទីថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការណ៏ជាមួយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។

-ជនសង្ស័យទី១-ឈ្មោះ ព្រាប សុផល ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (រក្សាទុក ដឹកជញ្ជូន) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

-ជនសង្ស័យទី២-ឈ្មោះ ហៀង ផល្លា ភេទស្រី ឆ្នាំកំណើត ១៩៨២ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (រក្សាទុក ដឹកជញ្ជូន)(គ្មានសារធាតុញៀននៅក្នុងខ្លួន)។
+វត្ថុតាងដកហូតបានរួមមាន:
-ម្សៅមេតំហ្វេតាមីនចំនួន ៣៥កញ្ចប់ ស្មើនឹងទម្ងន់ ១២.១៤ ក្រាម(ទម្ងន់សុទ្ធ) ។ -ឧបករណ៍ប្រើប្រាស់ និង សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០៤គ្រឿង

ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមផ្លូវច្បាប់ ៕

Related Articles

Back to top button