ព័ត៌មានជាតិ

លោក ពេស រិយាស័ក អភិបាលរង ក្រុងប៉ោយប៉ែត តំណាងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួម សំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២៣០គ្រួសារ ដោយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងក្រោមការឧបត្ថម្ភ៖ពីអង្គការពិភពសម្ព័ន្ធឥស្លាម(ប្រទេសអារ៉ាប់)

ថ្ងៃព្រហស្បតិ៍១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះលោក ពេស រិយាស័ក អភិបាលរង ក្រុងប៉ោយប៉ែត តំណាងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរដ្ឋបាលក្រុងជាច្រើនរូប អញ្ជើញចូលរួម ក្នុងកម្ម វិធីសំណេះសំណាល និង ចែកអំណោយដែលរៀបចំដោយ៖អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងក្រោមការឧបត្ថម្ភ៖ពីអង្គការពិភពសម្ព័ន្ធឥស្លាម(ប្រទេសអារ៉ាប់)

ជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន 230 គ្រួសារ ស្ថិតនៅភូមិ និមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.។

ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វ អូស្មាន ហាស្សាន់ អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ជាប្រធានអង្គការអភិវឌ្ឍន៍មុស្លិមម្ពុជា។

Related Articles

Back to top button