ព័ត៌មានជាតិ

ឯកឧត្តម គិត ទ្រីអភិបាលរងខេត្តរតនគិរីអញ្ជើញប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សេដា អាណត្តិទី៥

នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សេដា អាណត្តិទី៥ ស្រុកលំផាត់ ខេត្តរតនគិរី ។ពិធីនេះការចូលរួមពីសំណាក់លោក ប្រធានក្រុមប្រឹក្សាស្រុកលំផាត់ លោក អភិបាលស្រុក កង
កម្លាំងប្រដាប់អាវុធទាំង៣ សមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋាន ឃុំសេដា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរ
សើរចំពោះ សមាជិកក្រុមប្រឹក្សាឃុំសេដាក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការអនុវត្ដរាល់ ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន សម្រាប់មូលដ្ឋាន ក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាឃុំ អាណត្ដិទី៥ នេះ។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវយកចិត្ដទុកដាក់លើវិស័យជាអាទិភាពមួយចំនួន ដែលមានផលប៉ះពាល់ផ្ទាល់មកលើតម្រូវការជាក់ស្ដែង និងជាបន្ទាន់របស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស គ្រួសារក្រីក្រ ជនងាយរងគ្រោះ គ្រួសារយោធិនពលីពិកា ស្រ្ដីម៉េមាយ កុមារ យុវជន ជនជាតិដើម ភាគតិច មានដូចជា សេវាទាក់ទងនឹងសុខភាព អប់រំ កសិកម្ម ការកែលម្អបរិស្ថាន និងសេវាសង្គម ផ្សេងៗទៀត។

ឯកឧត្តម បានបន្តថា ក្រៅពីនេះ ក៏ត្រូវពិចារណាផងដែរ អំពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក អណ្ដូងទឹក ស្រះទឹក ជាដើម។ល។ លើសពីនេះទៀត ក្រុមប្រឹក្សាឃុំ ក៏ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ និងត្រូវសហការ ជាមួយសមត្ថកិច្ច ប្រជាជន ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យ នូវរាល់គោលនយោ
បាយនានារបស់រាជរដ្ឋាភិបាល ពិសេស ជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង។ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើរ សំណូមពរ និងតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញ
ការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញ
ការងាររបស់ខ្លួន៕

Related Articles

Back to top button