ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ដ្រី ស សុខា បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត
ឧបនាយករដ្ឋមន្ដ្រី ស សុខា បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត
ចេញផ្សាយ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2024
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត។
ក្នុងលិខិតបង្គាប់ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមាន លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធានអចិន្ដ្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត៕