ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករ កម្មការិនីរោងចក្រ Y&W តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបាននាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ ជូនដល់កម្មការិនីដែលកំពុងសម្រាលកូនដល់មន្ទីរពេទ្យ

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករ កម្មការិនីរោងចក្រ Y&W តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបាននាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ ជូនដល់កម្មការិនីដែលកំពុងសម្រាលកូនដល់មន្ទីរពេទ្យ

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ កម្មករ និងកម្មការិនីរោងចក្រ Y & W នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលនូវប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដោយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសម្របសម្រួលនាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់ អ្នកស្រី សាន សុផល ដែលកំពុងសម្រាលកូន ដល់មន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុនផងដែរ ។ លោកស្រី សាន សុផល មានក្តីសោមនស្សរីករាយកជាអនេក ដែលរដ្ឋាភិបាលបានដោះស្រាយបញ្ហាជូន ព្រមទាំងសម្របសម្រួលដល់លោកស្រី ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យផ្ទាល់ ដោយបានធ្វើឱ្យលោកស្រីមានក្តីរំភើប និងគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលឥតឧបមា ។ តួយ៉ាង បងប្អូនកម្មករ កម្មការិនី នៅរោងចក្រ Y & W ផ្ទាល់ ក៏មានក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាល ដែលមាន​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រមុខ ក្នុងការសម្របសម្រួលបញ្ហាជូនដល់កម្មករ កម្មការិនីទាំងអស់ ។

សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ និងចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មក កម្មករ និងកម្មការិនី ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់ និងភ្ជាប់មកជាមួយនឹងឯកសារតម្រូវដូចមានក្នុងសេចក្តីណែនាំ។

Related Articles

Back to top button