ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បន្ថែមទៀត.បន្ទាប់ពីឃាត់ខ្លួនបានម្នាក់ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ….!

ខេត្តតាកែវ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មើស បានចុះឃាត់ខ្លួនជន សង្ស័យ ចំនួន៦នាក់ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។ ការចុះឃាត់ខ្លួននេះធ្វើឡើងចំនួន២លើក លើកទី១ នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ យក់ សុជាតិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្ហាត់ នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សម្របសម្រួលនិតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ លើកទី២ នៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ មានឈ្មោះដូចខាងក្រោម÷

១.ឈ្មោះប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។

២.ឈ្មោះ អឿន អាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី។ ៣.ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ៤.ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង ។ ៥.ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿង ញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់។

សម្របសម្រួលនិតិវិធីដោយលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ វត្ថុតាងចាប់យករួមមាន៖ ឯកសណ្ឋានកងរាជអាវុធហត្ថមាន ខោចំនួន១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ។ ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។ ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២។ ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤។ រថយន្តចំនួន០២គ្រឿង (ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និង LEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-៨៩៨៥ ៕

Related Articles

Back to top button