ព័ត៌មានជាតិ

ខឹងចិត្តប្រពន្ធទៅដេកផ្ទះបងស្រីទាញកាំបិតកាប់ទាំងប្រពន្ធនិងបងស្រីរបួសធ្ងន់

ខឹងចិត្តប្រពន្ធទៅដេកផ្ទះបងស្រីទាញកាំបិតកាប់ទាំងប្រពន្ធនិងបងស្រីរបួសធ្ងន់

តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធ និងយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ដោយសារខឹងប្រពន្ធមិននៅដេកផ្ទះជាមួយ បែបជាទៅដេកជាមួយនិងបងស្រីរបស់ខ្លួនទៅវិញ នៅរសៀលថ្ងៃទី ៣ ខែមថុនា ឆ្នាំ២០២៤នេះ ធ្វើការនាំខ្លួនជនសង្ស័យបញ្ជូនទៅតុលាការមកដល់បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកពន្ធនាគារខេត្តតាកែវហើយ ។
ជនសង្ស័យមានឈ្មោះ ភន ភាន់ ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំ៕

Related Articles

Back to top button