ព័ត៌មានអន្ដរជាតិ
ថៃអញ្ជើញមន្ត្រីកម្ពុជាទៅចូលរួមកម្មវិធីគម្រោងផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍បែបអរិយធម៌ សកម្មភាពទេសចរណ៍នៅប្រាសាទស្តុកក់ធំ កេរខ្មែរ
ស្រះកែវ -ថៃ ៖ ដូចរាល់ឆ្នាំដែរ តែខុសគ្នាលើកម្វិធីនិងរបៀបវារ: រាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរមានសមត្ថកិច្ចថៃ ខេត្តស្រះកែវ បានអញ្ជើញមន្ត្រីកម្ពុជាទៅចូលរួមកម្មវិធីគម្រោងផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍បែបអរិយធម៌ សកម្មភាពទេសចរណ៍ នៅប្រាសាទស្តុកក់ធំ ជាប្រាសាទកេរខ្មែរកសាងក្នុងរជ្ជកាលព្រះបាទព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ហើយត្រូវបានថៃចាប់យកទឺកដីនិងប្រាសទនេះនៅទសវត្សរ៍ទី៩០។ មន្ត្រីកម្ពុជាពីខេត្តបន្ទាយមានជ័យដែលថៃ អញ្ជើញនិងបានទៅចូលរួមនោះ មាន ៖ លោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី អមដំណើរដោយលោក យ៉ង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងលោកស្រី លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងសហការី៕