អាណិតអាជីវករខ្មែរលក់ដូរនៅផ្សារថៃ ឆេះឃ្លាំងនៅផ្សារឥណ្ឌូចិន ឃ្លាំងស្តុកទំនិញ ឆេះពីឃ្លាំងអស់ទាំងស្រុង នៅស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ!!!
ប្រទេសថៃ៖កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅវេលាម៉ោង១០នឹង៣៥នាទី អគ្គីភ័យដែលសង្ស័យបង្កពីទុស្សេខ្សែភ្លើងបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងលេខឃ្លាំង ១៣១-១៣២- ក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿឃុំខ្លងលឹកស្រុកអារញ្ញាប្រថេតខេត្តស្រះកែវទល់មុខភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឬច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
ប្រភពពីផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិននោះបានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា: ភ្លើងដែលអ្នកឃើញដំបូង ក៏ឃើញថាវាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។
សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១មានឈ្មោះ មឿ ពេទ្យប្រុសអាយុ ៤០ ឆ្នាំនិងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន មិនទាន់ស្គាល់អត្តសញ្ញាណទេ។
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនិងពលរដ្ឋខ្មែរ ថៃដែលស្នាក់នៅនិងប្រកបរបររកស៊ីនៅក្នុងផ្សារថៃ បានតស៊ូជួយអន្តរាគមន៍ពន្លត់អគ្គីភ័យកំពុងឆាបឆេះនោះស្ថិតនៅក្នុងផ្សារឥណ្ឌូចិន ឈាងខាងជើងផ្សាររោងគ្លឿនោះ ។
ប្រភពតាំងពីរំលងអាជ្រាត្រនៃដដែលបន្តថា : ក្រុមជួយពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានគឺពន្លត់ចំណុចឆេះអស់២ឃ្លាំងអស់ទាំងស្រុងនិងមិនអោយរាលដាលឆេះបន្តទៅតូបនិងឃ្លាំងជិតខាងនៅម៉ោងជិត១២អាធ្រាត្រ ប៉ុន្តែមកទល់ព្រឹកថ្ងៃទី០៣ខែកុម្ភ: នេះ ក៏នៅមិនទាន់មានព័ត៌មានពីទំហំខូចខាតឡើយ ៕ 5_6260521687029123764