ព័ត៌មានជាតិ

បុរស​ជនជាតិ​នីហ្សេរីយ៉ា​ ដែល​កើត​ជំងឺ​អុតស្វា​ ត្រូវបានបញ្ជូនទៅពេទ្យរុស្ស៊ី​ ក្រោយពីចាប់ខ្លួន

ភ្នំពេញ៖​ ក្រោយពីសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនប្រគល់ជូនមន្ត្រីក្រសួងសុខាភិបាល​នោះ​ ពេលនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីហេីយ​ នៅយប់​ថ្ងៃទី២៣ ខែ​កក្កដា​  ឆ្នាំ២០២២។

សូមបញ្ជាក់ថា​ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ដែល​កើត​ជំងឺ​អុតស្វា ត្រូវបានរត់គេច​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តែត្រូវកម្លាំង​សមត្ថកិច្ច​រក​ឃើញ និង​ឃាត់​ខ្លួន​នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ក្នុងខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

យោងតាមការបញ្ជាក់ពីលោក​អភិបាល​ខណ្ឌ​ចំការមន​ ​ក្រោយពីចាប់ខ្លួន​ បុរសរូបនេះ​ ត្រូវបានយក​ទៅកាន់​មន្ទីរ​ពេទ្យ​រុស្ស៊ី​ ដើម្បី​ឱ្យមន្ត្រី​ជំនាញ​សុខាភិបាល​ធ្វើ​ការ​លេីករណីនេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​អះអាង​នៅថ្ងៃ​ទី២៣ ខែ​កក្កដា​ ឆ្នាំ២០២២​ ថា​ ជនជាតិ នីហ្សេរីយ៉ា រូប​នោះ​មាន​កើត​ជំងឺ​អុតស្វា​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​អាជ្ញាធរ​សុខាភិបាល​ថៃ ប៉ុន្តែបាន​គេច​ខ្លួន​តាំង​ពី​យប់​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ២០២២៕

Related Articles

Back to top button