ព័ត៌មានជាតិ

ក្មេងទំនើង១៤នាក់ដើរលេងនិងប្រមូលផ្តុំគ្នាពេលរាត្រី ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពិនិត្យឃើញមានសា.រ.ធា.តុ.ញៀ.ន

បន្ទាយមានជ័យ៖ អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្រ្កាបរាល់បទល្មើសក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។

សមត្ថកិច្ច ប្រាប់ថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២ នឹង០០នាទីអធ្រាត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអនុវត្តវិធានការរដ្ឋបាល និងចេញល្បាតតាមទីប្រជុំជន និងគោលដៅមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ។ក្នុងនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានចុះល្បាត បានប្រទះ មុខសញ្ញាក្មេងទំនើងចំនួន៥ក្រុម បានប្រមូលផ្តុំគ្នា ដើរលេងពេលរាត្រី និងដកហូតបានម៉ូតូអត់បំពាក់ផ្លាកលេខចំនួន១៤នាក់ ម៉ូតូHONDA DREAM គ្មានស្លាកលេខចំនួន០៥គ្រឿង។

សមត្ថកិច្ច បញ្ចាក់ថា ក្មេងទំនើងទាំងនោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកមកសួរនាំ និងធ្វើតេ.ស្ត.រក.សា.រ.ធា.តុ.ញៀ.ន។ ជាលទ្ធផលបានបង្ហាញថា ក្នុងចំណោមពួកគេមានតែយុវជនចំនួន៣នាក់ប៉ុណ្ណោះដែលគ្មានសារធាតុញៀន។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ចំពោះក្មេងចំនួន៣នាក់ដែលគ្មានសា.រ.ធា.តុ.ញៀ.ន ក្រោយអប់រំត្រូវបានអនុញាតិឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកក្មេងទំនើង១១នាក់ មានសា.រ.ធា.តុ.ញៀ.នត្រូវបានឃាត់ខ្លួន សួរនាំនិងសុំគោលការណ៍ទៅតុលាការដើម្បីបញ្ជូនក្មេងទាំងនេះទៅមណ្ឌលអប់រំកែប្រែ៕

Related Articles

Back to top button