ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៣នាក់ពាក់ព័ន្ធករណីលួចឆក់នឹងកាប់គេយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត!

កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៣នាក់ពាក់ព័ន្ធករណីលួចឆក់នឹងកាប់គេយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត!

ក្រុងប៉ោយប៉ែត៖នៅថ្ងៃសៅរ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២២នេះ ដោយមានការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាផ្ទាល់ដល់ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត
ដឹកនាំដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង ទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកម្លាំង ចុះស្រាវជ្រាវធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៣ នាក់ពាក់ព័ន្ធករណីលួចនឹងកាប់គេយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖កាលពីថ្ងៃអង្គារ៍១១កើតខែភទ្របទឆ្នាំខាលចត្វាសក័ព ស២៥៦៦ត្រូវនិងថ្ងៃទី៦ខែកញា្ញឆ្នាំ២០២២ កំលាំងជំនាញបានទទួលបណ្តឹងពីឈ្មោះលឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ថាកាលពីយប់ថ្ងៃទី៥ខែ កញា្ញ ២០២២វេលាម៉ោង២២និង០០នាទីខ្លួននិងឈ្មោះលួយ សំបូភេទប្រុសជិះម៉ូតូពីទិសខាងកើតទៅទិសខាងលិចក៍ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿងបើកហ៊ោកញ្រ្ជៀវតាមផ្លូវ ខ្លួនឃើញបែបនេះក៍ជិះម៉ូតូគោលបំណងហួសទៅសំដៅទៅផ្កាយ៥ទឹកពុះ ពេលជិះដល់វត្តម៉ុងចិនស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិតភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះក៍បើកម៉ូតូយ៉ាងលឿនដល់បុរីខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណះនោះក្រុមនោះបានកាប់មិត្តភក្រ័ ឈ្មោះ លួមសំបូរត្រូវខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយៈពេលកន្លះម៉ោងពួកខ្លួនក៍បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូ1គ្រឿងត្រូវបាននោះយកទៅបាត់. ម៉ូតូម៉ាក C125ពណ៍ ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច ជួយស្រាវជ្រាវរកម៉ូតូប្រគល់ជូនខ្លួនវិញ និងចាត់ការតាមផ្លូវច្បាប់។ ចំនែកជនរងគ្រោះឈ្មោះលួម សំបូ កំពង់សំរាកព្យាបាលរបួសពុំទាន់បានដាក់ពាក្យបណ្ដឹងឡើយ ដោយមានសភាពធ្ងន់ធ្ងរមិនទាន់ឆ្លើយបំភ្លឺបា។

បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០៣នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងទៀតថា៖ បន្ទាប់មកទៀតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នៅវេលាម៉ោង១៨និង០០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ចំនុចម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ជនសង្ស័យមាន៖ ១-ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ២-ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤-ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៥-ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៦-ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៧-ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញា កាប់គេ និង យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងទៀតថា៖លុះបន្ទាប់មកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នៅវេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន
១-ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២- ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣- ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៥-ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យទាំងប្រាំនាក់ខាងលើ ជាមុខសញ្ញាកាប់ និងឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន៖កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ខាងលើ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់។

Related Articles

Back to top button