សម្ដេចតេជោ ហ៊ុន សែន បើអភិបាលរាជធានីខេត្ត មិនបង្ក្រាបល្បែងនោះទេ នឹងត្រូវដកហូតមុខតំណែងចោលតែម្ដង
(ភ្នំពេញ)៖ ថ្លែងជាសារសំឡេង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរ និងកងម្លាំងត្រូវបង្រ្កាបល្បែងស៊ីសង ខុសច្បាប់ឱ្យទាន់ពេលវេលា និងដាច់ណាត់បំផុត.!។
សម្ដេចតេជោ ហ៊ុន សែន បើរកឃើញថាៈ មន្ត្រីអាជ្ញាធរ មិនបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងនោះទេ គឺសម្ដេច នឹងដកតួនាទីមុខតំណែងចោលតែម្ដង។
សម្ដេចតេជោៈ ល្បែងអនឡាញតាមតុកាហ្វេ កំពុងពង្វក់ស្មារតីពលរដ្ឋ ហេតុនេះត្រូវតែបង្ក្រាបជាបន្ទាន់.!។
ចំពោះបនល្បែងស៊ីសង បៀរ អាប៉ោង បញ្ជល់មាន់ គឺត្រូវតែបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត.!។
សម្ដេចតេជោៈ ល្បែងឆ្នោយកន្ទុយលេខវៀតណាម គឺត្រូវតែបង្ក្រាបឱ្យទាន់ពេលផងដែរ។
ចំពោះល្បែងឆ្នោតឡូតូ ហាមបង្កប់ល្បែងឆ្នោតកន្ទុយ លេខវៀតណាម ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាៈ សម្ដេច មិនទាក់ទើឡើយ ក្នុងការដកមុខតំណែង មន្ត្រីពាក់ព័ន្ធជាមួយល្បែង ក៍ដដូចជាមិនបង្ក្រាបល្បែងក្នុងមូលដ្ឋាន។
សម្ដេចតេជោ អភិបាលរាជធានី-ខេត្ត អភិបាលក្រុង-ស្រុក អភិបាលខណ្ឌ- ត្រូវតែចាត់កម្លាំងនគរបាល PM
ដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
កុំនាំរំខានដល់ថ្នាក់ជាតិគ្រាន់តែបទល្មើសប៉ុណ្ណឹង ព្រោះកម្លាំងនៅតាមមូលដ្ឋានមានច្រើនគ្រប់គ្រាន់ហើយសម្រាប់បង្ក្រាបបើមានឆន្ទៈមែននោះ៕ដើមរាំង