ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឲ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត

ខេត្តកំពត-នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឲ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត ថ្មីៗនេះ ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឲ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹងនិងលើកលែងទោសឲ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត ៕.

okay

Related Articles

Back to top button