ព័ត៌មានជាតិ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងពិធីអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយកោតសសើរ នឹង វាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ក៍ដូចជាមន្រ្តីនគរបាលអន្តោប្រវេសន៍ នឹង មន្រ្តីពាក់ពន្ធ័ទាំង អស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ជួយសម្របសម្រួល លើការងាររៀបចំសណ្តាប់ធ្នាប់ ព្រមទាំង កាធ្វើបែបបទ លិខិតឆ្លងដែន ស្របទៅតាម ប្រសាសន៍ ដ៍ថ្លៃថ្លារបស់ សម្តេចបវធិតី ហ៊ុន ម៉ាណែត ក្នុងការឯកភាព ទ្វេភាគគី រវៀងកម្ពុជា នឹង ភាគីថៃ ដោយបានសម្របសម្រួលអោយ បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ ទទួលបាននូវ សុខសុវត្តិភាព សេវាទាន់ចិត្ត សំដៅធ្វើយ៉ាងណាអោយបង ប្អូនប្រជាពលរដ្ឋ បានត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន អោយបានឆាប់រហ័ស នឹង មិនមានការចំណាយ ថវិកាឡើយ៕

Related Articles

Back to top button