ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះ បង្គន់អនាម័យ និងផ្ដល់អំណាយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ

ព្រៃវែង.នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤ នេះ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិកាសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសុីធរកណ្ដាល បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះ បង្គន់អនាម័យ និងផ្ដល់អំណាយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំនួន ០២គ្រួសារ ក្នុងស្រុកសុីធរកណ្ដាល ដែលស្ថិតនៅឃុំព្រៃទឹង និងឃុំពោធិ៍ទី ដែលជាអំណោយ របស់សាខាកាកបាទក្រហមខេត្តដោយក្នុងមួយគ្រួសារទទួលបានដូចខាងក្រោម:
– ផ្ទះ(ទំហំ ៤ម៉ែត្រx៦ម៉ែត្រ) ០១ខ្នង
-បង្គន់អនាម័យ ០១បង្គន់
-អង្ករ ២៥គីឡូ
-វិទ្យុ ០១គ្រឿង
-កន្ទេល ចំនួន០១
-ឃីត ០១កញ្ចប់
-ត្រីខ ០១យួរ
-មី ០១កេស
-ច្រាស់ដុះបង្គន់ និងបោយទឹក ចំនួន០១
-សាប៊ូម្សៅ ១កញ្ជប់
-និងថវិកាលើកទឹកចិត្ត ១០០,០០០រៀល

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេស ចាស់ជរាគ្មានទីពឹង និងបញ្ហាអនាម័យទឹកស្អាតជាដើម។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមមានសុខភាពល្អ​ ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related Articles

Back to top button